មហាសេដ្ឋីឥណ្ឌូណេស៊ី លោក Prajogo Pangestu បានចាប់ផ្ដើមឆ្នាំថ្មី ជាមួយនឹងការខាតបង់លុយដ៏សំបើម ប្រមាណ ៤ពាន់លានដុល្លារកាលពីថ្ងៃទី០៩ ខែមករា ដោយសារតម្លៃហ៊ុនរបស់ក្រុមហ៊ុន Barito Pacific Group ថយចុះប្រហែល ២០%។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា បច្ចុប្បន្ន ទ្រព្យសម្បត្តិរបស់លោក Pangestu គឺមានប្រមាណ ២៥,៣ពាន់លានដុល្លារ ដោយបានរបូតតំណែងជាអ្នកមានដាច់គេនៅឥណ្ឌូណេស៊ី ទៅកាន់លោក Low Tuck Kwong ដែលមានទ្រព្យសម្បត្តិជិត ២៨ពាន់លានដុល្លារវិញ។
រំលឹកបន្តិចថា បើទោះជាមហាសេដ្ឋីម្នាក់នេះ របូតលុយអស់ ៤ពាន់លានដុល្លារក្នុងមួយថ្ងៃក៏ពិតមែន ប៉ុន្តែបើធៀបនឹងឆ្នាំទៅ លោកនៅតែមានផលចំណេញខ្ពស់ដដែល ដ្បិតកាលពីឆ្នា២០២៣ តម្លៃហ៊ុនរបស់ក្រុមហ៊ុន Barito Renewables កើនឡើងដល់ ៨៥០% និងធ្វើឲ្យលោកកើនទ្រព្យសម្បត្តិដល់ទៅ ២៦,៥ពាន់លានដុល្លារឯណោះ៕