មហាសេដ្ឋីចិនម្នាក់ ជាជនបរទេសកាន់កាប់ដីធ្លីច្រើនបំផុតទី២ នៅអាមេរិក

អន្តរជាតិ

មហាសេដ្ឋីចិន លោក Chen Tianqiao បានបង្ហាញវត្តមាននៅក្នុងបញ្ជីឈ្មោះជនបរទេស ដែលកាន់កាប់ដីធ្លីច្រើនបំផុតនៅសហរដ្ឋអាមេរិក ទាំង ១០០រូប ដោយលោកស្ថិតនៅលេខរៀងទី២ និងជាម្ចាស់អចលនទ្រព្យធំបំផុតទី៨២ នៅសហរដ្ឋអាមេរិក​ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress បានបង្ហាញថា មហាសេដ្ឋីចិនរូបនេះ មានដីនៅចំការកៅស៊ូក្នុងតំបន់ Oregon ប្រមាណ ៨០ ១២៧ហិកតា ដែលលោកបានទិញពីក្រុមហ៊ុន Fidelity National Financial Ventures កាលពីឆ្នាំ២០១៥។

ចំណែកឯជនបរទេសដែលមានដីធ្លីច្រើនបំផុតនៅអាមេរិក គឺគ្រួសារត្រកូល Irving នៅប្រទេសកាណាដា ដែលមានដីធ្លីសរុបរហូតដល់ទៅ ៥១៣ ០៥៧ ហិកតាឯណោះ។

រំលឹកបន្តិចថា លោក Chen Tianqiao ទទួលបានងារជាមហាសេដ្ឋីលើកដំបូងនៅឆ្នាំ១៩៩៩ ដោយបានបង្កើតក្រុមហ៊ុនហ្គេមអនឡាញ Shanda Interactive Entertainment ដែលជា​ក្រុមហ៊ុនធំបំផុតមួយ ក្នុងវិស័យហ្គេមអនឡាញនៅចិន ខណៈបច្ចុប្បន្ននេះ លោកានទ្រព្យសម្បត្តិសរុបប្រមាណ ១ពាន់លានដុល្លារ៕