កំណើនសេដ្ឋកិច្ចចិនក្នុងឆ្នាំ២០២៣ សម្រេចបានលើសពីការរំពឹងទុក

អន្តរជាតិ

សេដ្ឋកិច្ចនៃប្រទេសចិនមានកំណើនរហូតដល់ ៥,២% កាលពីឆ្នាំ២០២៣ ដែលខ្ពស់ជាងគោលដៅកំណត់ដោយរដ្ឋាភិបាល ពោលចង់បានត្រឹម ៥%ប៉ុណ្ណោះ។ នេះបើតាមការអះអាងរបស់នាយករដ្ឋមន្ត្រីចិន លោក Li Qiang នៅលើវេទិកាសេដ្ឋកិច្ចពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Li ថែមទាំងបានបញ្ជាក់ទៀតថា សេដ្ឋកិច្ចនៃប្រទេសចិនកាលពីឆ្នាំ២០២៣ គឺមានសន្ទុះយ៉ាងល្អ ខណៈរដ្ឋាភិបាលក៏មានគម្រោងប្រកាសពីតួលេខ GDP ប្រចាំឆ្នាំនាថ្ងៃពុធនេះផងដែរ។

បើទោះជាកំណើនសេដ្ឋកិច្ចកាលឆ្នាំទៅ សម្រេចបានច្រើនជាង ៥% ក្ដី ប៉ុន្តែវានៅតែជាកំណើនសេដ្ឋកិច្ចដែលអាក្រក់បំផុតមួយ សម្រាប់ប្រទេសចិនក្នុងរយៈពេល ៣ទសវត្សចុងក្រោយនេះ។

ដោយឡែក សម្រាប់ឆ្នាំ២០២៤នេះវិញ ក្រុមសេដ្ឋកិច្ចវិទូជាច្រើនបានទម្លាក់ការព្យាករណ៍ ពីកំណើនសេដ្ឋកិច្ចរបស់មហាអំណាចអាស៊ីមួយនេះ មកនៅត្រឹម ៤,៥%ប៉ុណ្ណោះ ដោយសំអាងលើកត្តាមួយចំនួនដូចជា វិបត្តិអចលនទ្រព្យក្នុងស្រុក អត្រាយុវជនអត់ការងារធ្វើ ការធ្លាក់ចុះនៃតម្លៃទំនិញ និងសេវាកម្ម ក៏ដូចជាចំនួនប្រជាជនចាស់ជរា កើនឡើងយ៉ាងឆាប់រហ័សជាដើម៕