ប្រមុខការទូតរុស្ស៊ី៖ ទំនាក់ទំនងចិន និងរុស្ស៊ីរីកចម្រើនលើគ្រប់វិស័យ

អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយកាលពីថ្ងៃទី ១៨ ខែមករាថា ប្រទេសរុស្ស៊ី និងចិន បានបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាន់ខ្ពស់បំផុត ហើយថែមទាំងមានភាពរីកចម្រើនលើគ្រប់វិស័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងប្រាប់ទៅកាន់សារព័ត៌មាន Xinhua ប្រមុខការទូតរុស្ស៊ីម្នាក់នេះ សរសើរពីសម្ព័ន្ធមិត្ត​រវាងរុស្ស៊ី និងចិន ដោយលើកឡើងថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់រុស្ស៊ី-ចិន នៃការសម្របសម្រួលសម្រាប់យុគសម័យថ្មី បម្រើជារចនាសម្ព័ន្ធដ៏មានប្រសិទ្ធភាព ដែលសម្របសម្រួលយ៉ាងជិតស្និទ្ធ លើគម្រោងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក។

រដ្ឋមន្ត្រីជាន់ខ្ពស់រូបនេះថែមទាំងអះអាងទៀតថា ទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងរុស្ស៊ី នឹងនៅតែបន្តរីកចម្រើនជាងមុន ពោលកាលពីឆ្នាំ២០២៣ ប្រទេសទាំង២ សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគី លើសផែនការដែលកំណត់ទុក ត្រឹម ២០០ពាន់លានដុល្លារ។

បន្ថែមពីនោះ លោក Lavrov ក៏បានសង្កត់ធ្ងន់ថា ចិន និងរុស្ស៊ី កំពុងរឹតបន្តឹងទំនាក់ទំនង តាមរយៈវិស័យអប់រំ និងវប្បធម៌ ដោយសម្រាប់ឆ្នាំ២០២៤ នេះ ប្រទេសទាំង២ ក៏មានគម្រោងខ្លះៗ ក្នុងការផ្តល់ឱកាសសម្រាប់កិច្ចសន្ទនាក្នុងកម្រិតផ្សេងៗ និងជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី ឲ្យកាន់តែរឹងមាំជាងមុនមួយកម្រិតទៀត៕