សេដ្ឋកិច្ចម៉ាឡេស៊ីត្រូវបានគេរំពឹងថា នឹងកើនឡើងបន្តិចបន្តួចប៉ុណ្ណោះ នៅត្រីមាសចុងក្រោយឆ្នាំ២០២៣

អន្តរជាតិ

សេដ្ឋកិច្ចម៉ាឡេស៊ីទំនងជាកើនឡើង៣,៤% ពីមួយឆ្នាំទៅមួយឆ្នាំនៅត្រីមាសទីបួនឆ្នាំ២០២៣ ខណៈចំនួននេះក៏អាចឲ្យគេដឹងបានអំពីសេដ្ឋកិច្ចមួយឆ្នាំពេញរបស់ម៉ាឡេស៊ីផងដែរ។ នេះបើតាមការចុះផ្សាយ ដោយសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយកដ្ឋានស្ថិតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ល្បឿននៃការវិវត្តន៍ចាប់ពីអំឡុងខែតុលា ដល់ខែធ្នូ ត្រូវបានជំរុញពីក្រោយដោយវិស័យសេវាកម្មសំខាន់ៗ ដោយក្នុងនោះបានកើនឡើង៤,៧% បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ២០២២។ ម្យ៉ាងវិញទៀត វិស័យមួយចំនួនផ្សេងៗទៀតដែលរួមមាន សំណង់ ឧស្សាហកម្ម រ៉ែ ក៏ដូចជាកសិកម្មនោះក៏បានបង្ហាញពីកំណើនរបស់ខ្លួនផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ នាយកដ្ឋានក៏បានលើកឡើងផងដែរថា កំណើនសេដ្ឋកិច្ចពេញមួយឆ្នាំរបស់ប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថា នឹងស្ថិតមកក្នុងកម្រិត៣,៨% នៅក្នុងឆ្នាំ២០២៣ ខណៈនៅឆ្នាំ២០២៤នេះ រដ្ឋាភិបាល និងធនាគារកណ្តាលបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ម៉ាឡេស៊ីនឹងកើនឡើងចន្លោះពី៤% ទៅ៥%។

រំលឹកទៅកាន់ត្រីមាសទីបីនៃឆ្នាំ២០២៣វិញ ទិន្នន័យពាណិជ្ជកម្មបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង៣,៣% ក៏ប៉ុន្តែចំនួននេះគ្រាន់តែជាការប៉ះប៉ូវនៃការនាំចេញតែប៉ុណ្ណោះ ដោយហេតុថាការនាំចេញរបស់ម៉ាឡេស៊ីបានធ្លាក់ចុះចាប់តាំងពីខែមីនាឆ្នាំ២០២៣មកម្លេះ ដោយកាលនោះធ្លាក់ចុះដល់ទៅ៨% ៕