អត្រានាំចេញទំនិញរបស់តៃវ៉ាន់កាលពីខែធ្នូ ឆ្នាំ២០២៣ បានធ្លាក់ដល់ចំណុចទាបបំផុត ក្រោយទំនិញបច្ចេកវិទ្យារបស់ដែនកោះមួយនេះ នៅតែមានកំណើនយឺត ដោយសារភាពភ័យខ្លាចនៃការងើបឡើងយឺតរបស់សេដ្ឋកិច្ចសកលលោក។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ការនាំចេញកាលពីខែមុនបានថយចុះរហូតដល់ ១៦% ប្រមាណ ៤៣,៨១ពាន់លានដុល្លារ ដែលជាចំណុចអាក្រក់បំផុត តាំងពីបើកទំព័រឆមាសទី២ នៃឆ្នាំ២០២៣។
ជាមួយគ្នា ក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ក៏បានបញ្ជាក់ទៀតថា ពួកគេត្រៀមខ្លួនជាមួយនឹងការនាំចេញទំនិញនៅក្នុងខែមករា អាចនឹងមានការធ្លាក់ចុះពី ២០% រហូតដល់ ១៥,៨% បើធៀបនឹងឆ្នាំមុន។
សូមជម្រាបដែរថា ការថយចុះនៃការនាំចេញទំនិញរបស់តៃវ៉ាន់ បណ្ដាលមកពីកំណើនសេដ្ឋកិច្ចយឺតរបស់ពិភពលោក ទំនាស់នៅសមុទ្រក្រហម ដែលធ្វើឲ្យនាវានាំចេញទំនិញ ត្រូវបើកវៀងជុំវិញតំបន់អាហ្វ្រិកខាងត្បូង ធ្វើឲ្យការនាំចេញមានសភាពយឺតយ៉ាវ បង្កជាហានិភ័យដល់ការធ្វើពាណិជ្ជកម្មទូទាំងសកលលោក៕