មូលធនទីផ្សារក្រុមហ៊ុនមហាសេដ្ឋីអាមេរិក Mark Zuckerberg ឈានដល់ចំណុចកំពូលជាថ្មី

អន្តរជាតិ

ក្រុមហ៊ុន Meta Platforms បានឡើងដល់ចំណុចកំពូលជាថ្មី ជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតមួយនៅលើលោក ប្រមាណ ១ទ្រីលានដុល្លារ បន្ទាប់ពីតម្លៃហ៊ុន​របស់ក្រុមហ៊ុនខ្នាតយក្សមួយនេះកើនឡើងកប់ក្ដោង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNBC បានបង្ហាញថា ក្រុមហ៊ុន Meta ធ្លាប់ឡើងដល់ចំណុចកំពូលនេះម្ដង កាលពីខែកញ្ញាឆ្នាំ២០២១ ដោយកាលនោះក្រុមហ៊ុនមហាសេដ្ឋី ស្ថិតនៅក្រោមឈ្មោះ Facebook នៅឡើយ។

ប៉ុន្មានខែចុងក្រោយនេះ ក្រុមហ៊ុន Meta ធ្វើបានល្អខ្លាំងណាស់ ពោលប្រាក់ចំណូលប្រចាំត្រីមាសកើនឡើងជាលំដាប់ ខណៈតម្លៃភាគហ៊ុនក៏បន្តកើនឡើងឥត​ឈប់ឈរ ដោយសារតែគម្រោងអភិវឌ្ឍបច្ចេកវិទ្យា AI របស់ពួកគេ កំពុងទទួលបានការបណ្ដាក់ទុនច្រើន។

ជម្រាបបន្ថែមថា គិតត្រឹមថ្ងៃទី២៦ ខែមករានេះ ក្រុមហ៊ុន Meta Platforms ឈរនៅលេខរៀងទី០៧ ជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោក ប្រមាណ ១,០១ទ្រីលានដុល្លារ ដោយក្រុមហ៊ុន Microsoft ស្ថិតនៅកំពូលតារាង មានតម្លៃ ៣,០០៩ទ្រីលានដុល្លារ និងក្រុមហ៊ុន Apple មានតម្លៃ ៣,០០២ទ្រីលានដុល្លារ។ នេះបើតាមទិន្នន័យផ្ដល់ឲ្យដោយគេហទំព័រ Companiesmarketcap៕