China Evergrande ប្រកាសលក់ភាគហ៊ុន ១៩លានដុល្លារ ទូទាត់បំណុល

អន្តរជាតិ

ក្រុមហ៊ុនខ្នាតយក្ស China Evergrande បានប្រកាសកាលពីថ្ងៃទី២៥ ខែមករាថា ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ពួកគេគឺ Hengda Real Estate Group Yuedong នឹងលក់ភាគហ៊ុនទាំងស្រុងនៅក្នុងក្រុមហ៊ុន Shantou Hengmeng Property Development ក្នុងតម្លៃប្រហែល ១៣៧,៦លានយ៉ន់ ឬប្រមាណ ១៩,២លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ China Evergrande មួយនេះ មានភាគហ៊ុនប្រមាណ ៦៥% នៅក្នុងក្រុមហ៊ុន Shantou Hengmeng។

ជាមួយគ្នាគេហទំព័រ SCMP ក៏បានរាយការណ៍ដែរថា ក្រុមហ៊ុន Evergrande រំពឹងទទួលបានប្រាក់រហូតដល់ ៣០៤លានយ៉ន់ ពីការលក់មួយនេះ ដើម្បីយកទៅទូទាត់បំណុល​ប្រមាណ ៣៧៦លានយ៉ន់ ដែលជំពាក់ក្រុមហ៊ុន Shantou Hengyao Property Development។

រំលឹកបន្តិចថា ក្រុមហ៊ុន China Evergrande ដែលបានប្រកាសពីបំណុលដ៏ច្រើនមហាសាល​កាលពីឆ្នាំ២០២១ កំពុងប្រឈមនឹងការបញ្ជាពីតុលាការឲ្យរំលាយក្រុមហ៊ុន បើសិនជាមិនមានលទ្ធភាពសងបំណុល ស្របពេលសេចក្ដីសម្រេចនឹងត្រូវប្រកាសនាពេលឆាប់ៗខាងមុខ៕