ក្រសួងរតនាគារអាមេរិក បានប្រកាសកាលពីថ្ងៃទី២៩ ខែមករាថា ពួកគេកំពុងគ្រោងខ្ចីបំណុលសម្រាប់ត្រីមាសទីមួយ នៃឆ្នាំ២០២៤នេះ ប្រមាណ ៧៦០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បំណុលថ្មីជាង ៧៦០ពាន់លានដុល្លារនេះ គឺមានចំនួនតិចជាងការព្យាករណ៍ទុកកាលពីខែតុលា ប្រមាណ ៥៥ពាន់លានដុល្លារ ដោយសារតែលំហូរសារពើពន្ធសុទ្ធកើនឡើង និងសមតុល្យសាច់ប្រាក់មានកាន់តែខ្ពស់។
ជាមួយគ្នា ក្រសួងរតនាគារអាមេរិកក៏បានបញ្ជាក់ទៀតថា ហិរញ្ញប្បទាននាចុងត្រីមាសទីមួយ ត្រូវបានរំពឹងថា នឹងមានចំនួនទឹកប្រាក់សុទ្ធប្រហែល ៧៥០ពាន់លានដុល្លារថែមទៀត។
សូមជម្រាបដែរថា រតនាគារអាមេរិកក៏បានព្យាករណ៍រួចស្រេច សម្រាប់ការត្រៀមខ្ចីបំណុលបន្ថែម នាត្រីមាសទីពីរនៃឆ្នាំនេះ ដោយមានបំណងខ្ចីលុយបន្ថែម ២០២ពាន់លានដុល្លារផងដែរ៕