លោកពូទីន ក្លាយជាបេក្ខភាពប្រធានាធិបតីរុស្ស៊ីជាផ្លូវការ

អន្តរជាតិ

មេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ទទួលបានការអនុញ្ញាតជាផ្លូវការពីគណៈកម្មាការរៀបចំការ​បោះឆ្នោតរុស្ស៊ី ក្នុងការក្លាយជាបេក្ខភាពទី៤ សម្រាប់ប្រជែងតំណែងប្រធានាធិបតីរុស្ស៊ី ដែលត្រូវបោះឆ្នោតនាខែមីនាខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន DPA បានបង្ហាញថា ការបោះឆ្នោតជ្រើសរើសមេដឹកនាំ​រុស្ស៊ី នឹងធ្វើឡើងពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៧ ខែមីនា ខណៈបច្ចុប្បន្ន​បេក្ខភាពដែលឈរឈ្មោះ ជាប្រធានាធិបតីរុស្ស៊ី គឺសុទ្ធតែគ្មានសង្ឃឹមឈ្នះឆ្នោត លើកលែងតែលោក ពូទីន ម្នាក់គត់។

បើទោះជាទើបក្លាយជាបេក្ខភាពប្រធានាធិបតីក្ដី ប៉ុន្តែក្ដីសង្ឃឹមក្នុងការជាប់ឆ្នោតអាណត្តិទី៥ របស់មេដឹកនាំកំពូលរុស្ស៊ី គឺសឹងតែធានាបាន ១០០% ដ្បិតវាជាប្រវត្តិសាស្ត្រស្រាប់ ព្រោះរាល់បេក្ខភាពតំណាងដោយ​គណបក្ស​វិមាន​ក្រឹមឡាំង United Russia តែងតែជាអ្នកឈ្នះឆ្នោតជានិច្ច។

ជម្រាបបន្ថែមថា បើសិនជាការបោះឆ្នោតនាខែមីនាខាងមុខ លោក ពូទីន ពិតជាទទួលបានជ័យជំនះមែន លោកនឹងអាចដឹកនាំប្រទេសរហូតដល់ឆ្នាំ២០៣៦ ដោយផ្អែកតាមការកែប្រែច្បាប់រដ្ឋធម្មនុញ្ញកាលពីឆ្នាំ២០២០៕