តម្រូវការមាសក្នុងឆ្នាំ២០២៣ មានការធ្លាក់ចុះប្រហែល ៥%

អន្តរជាតិ

តម្រូវការមាសជាសកលនៅក្នុងឆ្នាំ២០២៣ មានការថយចុះប្រមាណ ៥% មកនៅត្រឹមចំនួន ៤ ៤៤៨,៤តោនប៉ុណ្ណោះ ខណៈទិន្នន័យមួយនេះមិនរាប់បញ្ចូលពីការជួញដូរនៅលើទីផ្សារផ្ទាល់ រវាងអ្នកលក់ និងអ្នកទិញ ឬហៅថាទីផ្សារ OTC។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នា គណៈកម្មការមាសពិភពលោក ហៅកាត់ WGC បានដាក់ក្ដីរំពឹងថា តម្រូវការមាសនឹងមានសន្ទុះឡើងវិញនាឆ្នាំនេះ ដោយសារវិបត្តិសង្គ្រាម និងការបោះឆ្នោតជ្រើសរើសមេដឹកនាំ ច្រើនជាង ៦០ប្រទេស នឹងចាប់ផ្ដើមនៅក្នុងឆ្នាំ២០២៤ នេះ។

WGC ក៏បានរាយការណ៍ដែរថា បើសិនជារាប់បញ្ចូលទិន្នន័យពីទីផ្សារ OTC តម្រូវការមាសក្នុងឆ្នាំ២០២៣ មានការកើនឡើង ៣% ដល់ចំនួន ៤ ៨៩៨,៨តោន ស្របពេលតម្លៃវិញ គឺកើនដល់ចំណុចខ្ពស់មិនធ្លាប់មាន ពោលជាមធ្យមគឺមានតម្លៃ ១ ៩៤០ដុល្លារក្នុងមួយអោន។

បន្ថែមពីនោះ សារព័ត៌មាន Reuters ក៏បានព្យាករទុកថា តម្លៃមាសជាមធ្យមនៅក្នុងឆ្នាំ២០២៤ អាចកើនដល់ ២ ០៥៣ដុល្លារក្នុងមួយអោន ខណៈកាលពីខែធ្នូឆ្នាំមុន តម្លៃរបស់មាសឡើងដល់ចំណុចខ្ពស់បំផុត ប្រមាណ ២ ១៣៥ដុល្លារ ក្នុងមួយអោន៕