តុលាការរារាំងកញ្ចប់ទឹកប្រាក់ជាង ៥០ពាន់លានដុល្លារ ដែល Elon Musk ត្រូវទទួលបាន

អន្តរជាតិ

យោងតាមការសម្រេចពីតុលាការរដ្ឋ Delaware បានប្រកាសថា មហាសេដ្ឋី Elon Musk ត្រូវតែបោះបង់ចោលនូវកញ្ចប់ទឹកប្រាក់ដែលមានតម្លៃប្រមាណ ៥៥ពាន់លានដុល្លារ ពីក្រុមហ៊ុន Tesla។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Business Inside។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តុលាការបានបង្ហាញការយល់ស្របជាមួយម្ចាស់ភាគហ៊ុនក្រុមហ៊ុន Tesla មួយរូប ដោយលើកឡើងថា កញ្ចប់ចំណាយសម្រាប់មហាសេដ្ឋីអាមេរិករូបនេះ គឺវាមានទំហំច្រើនហួសហេតុ ដោយចោទប្រកាន់លោក Elon Musk ទៀតថា បានបញ្ចុះបញ្ចូលជាមួយម្ចាស់ភាគហ៊ុនដទៃ ក្នុងការចុះហត្ថលេខាយល់ព្រមជាមួយកញ្ចប់ទឹកប្រាក់មួយនេះ។

ជាមួយគ្នា ក្រុមហ៊ុន Tesla ក៏ធ្លាប់បានអះអាងថា កញ្ចប់ចំណាយសម្រាប់ CEO ម្នាក់នេះ គឺមានចំនួនច្រើន ដោយសារវាជាការលើកទឹកចិត្ត និងធ្វើឲ្យលោកផ្ដោតអារម្មណ៍កាន់តែខ្លាំង​ជាមួយក្រុមហ៊ុន ដើម្បីរកផលចំណេញឲ្យកាន់តែច្រើនដល់ក្រុមវិនិយោគិនផ្សេងទៀត។

សូមជម្រាបដែរថា បញ្ហាមួយនេះ នឹងជះឥទ្ធិពលដល់ទំហំទ្រព្យសម្បត្តិទាំងមូលរបស់ Elon Musk ដ្បិតប្រភពចំណូលធំរបស់លោក គឺបានមកពីក្រុមហ៊ុន Tesla ដូច្នេះហើយ បើសិនជា​ទឹកប្រាក់ដែលត្រូវទទួលបាន កំពុងជាប់គាំង នោះលំហូរទ្រព្យសម្បត្តិរបស់លោកក៏​រងផលប៉ះពាល់ដូចគ្នា៕