ក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស Intel ពន្យារពេលបញ្ចប់គម្រោង ២០ពាន់លានដុល្លារនៅអាមេរិក

អន្តរជាតិ

ក្រុមហ៊ុនផលិតបន្ទះឈីប Intel បានប្រកាសពីការពន្យារពេលបញ្ចប់គម្រោងសាងសង់រោងចក្រ តម្លៃប្រមាណ ២០ពាន់លានដុល្លារ នៅរដ្ឋ Ohio នៃសហរដ្ឋអាមេរិក ក្រោមហេតុផលថា ទីផ្សារបន្ទះឈីបកំពុងមានកំណើនយឺត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ Wall Street Journal បានបង្ហាញថា ផែនការដំបូងរបស់ Intel គឺគ្រោងចាប់ផ្ដើមផលិតបន្ទះឈីបនៅរោងចក្រក្នុងរដ្ឋ Ohio ពីឆ្នាំក្រោយទៅ ក៏ប៉ុន្តែក្រុមហ៊ុនបាន​លើកពេលបញ្ចប់គម្រោងរហូតដល់ចុងឆ្នាំ២០២៦ វិញ។

គួសបញ្ជាក់ដែរថា ផែនការពន្យារពេលគម្រោងសាងសង់រោងចក្រតម្លៃ ២០ពាន់លានដុល្លារ របស់ក្រុមហ៊ុន Intel កើតឡើងបន្ទាប់ពីក្រុមហ៊ុនចាប់ផ្ដើមងាកទៅចំណាយ លើការស្រាវជ្រាវបច្ចេកវិទ្យា AI ដែលកំពុងពេញនិយមវិញ ស្របពេលក្រុមហ៊ុនគូប្រជែងដូចជា Nvidia និង Advanced Micro Devices គឺកំពុងនាំមុខ Intel លើវិស័យបច្ចេកវិទ្យា AI ស្រាប់។

ជម្រាបបន្ថែមថា ដោយសារតម្រូវការបន្ទះឈីបនាពេលបច្ចុប្បន្ន ហាក់មិនមានសន្ទុះខ្លាំង ដូច្នេះហើយក្រុមហ៊ុនអាមេរិកមួយនេះ ក៏បានព្យាករពីប្រាក់ចំណូលប្រចាំត្រីមាសទីមួយរបស់ខ្លួន ថានឹងមានការថយចុះផងដែរ៕