រដ្ឋាភិបាលចិនបានព្រមាន និងថ្កោលទោសទៅកាន់ប្រទេសអ៊ុយក្រែនថា ទំនាក់ទំនងរវាងប្រទេសទាំង២ នឹងអាចឈានដល់ភាពល្អក់កករ ក្រោយរដ្ឋាភិបាលក្រុងគៀវ បានចាត់ទុកក្រុមហ៊ុនចិនជាច្រើន ជាអ្នកផ្ដល់ជំនួយសម្រាប់ការធ្វើសង្គ្រាមជាសកល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់ទៅកាន់សារព័ត៌មាន Reuters ថា៖ប្រទេសចិនសូមច្រានចោលពេញទំហឹង ចំពោះការសម្រេចចិត្តរបស់អ៊ុយក្រែន ដែលចោទក្រុមហ៊ុនចិន និងដាក់ពួកគេនៅក្នុងបញ្ជីខ្មៅ។ យើងសូមឲ្យអ៊ុយក្រែនមានវិធានការភ្លាមៗ ដើម្បីដោះស្រាយបញ្ហាមួយនេះ និងលុបចោលនូវការចោទប្រកាន់ទាំងអស់។
រំលឹកបន្តិចថា ប្រទេសអ៊ុយក្រែនបានដាក់ឈ្មោះក្រុមហ៊ុនចំនួន ១៤ និងក្រុមហ៊ុនបរទេសផ្សេងទៀត ចំនួន៤៨ នៅក្នុងបញ្ជីខ្មៅ ដោយចោទពួកគេថា ជាអ្នកផ្គត់ផ្គង់ការធ្វើសង្គ្រាម ដែលកំពុងផ្ទុះឡើយនាពេលបច្ចុប្បន្ន៕