ក្រុមប្រឹក្សា និងសភាអឺរ៉ុបសម្រេចបានកិច្ចព្រមព្រៀងបណ្តោះអាសន្ន លើកញ្ចប់ជំនួយ ៥៤ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន

អន្តរជាតិ

ក្រុមប្រឹក្សាសហភាពអឺរ៉ុប និងសភាអឺរុប បានឈានដល់ការចុះកិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយ លើកញ្ចប់ជំនួយដល់ការស្ដារប្រទេសអ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ ៥៤ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
KYIV, UKRAINE – FEBRUARY 02: (—-EDITORIAL USE ONLY â MANDATORY CREDIT – “UKRANIAN PRESIDENCY / HANDOUT” – NO MARKETING NO ADVERTISING CAMPAIGNS – DISTRIBUTED AS A SERVICE TO CLIENTS—-) Ukrainian President Volodymyr Zelenskyy (C) and European Commission President Ursula von der Leyen (L) pose for a photo with Ukrainian and European Union flags after their meeting in Kyiv, Ukraine on February 02, 2023. (Photo by Ukrainian Presidency / Handout/Anadolu Agency via Getty Images)

យោងតាមការចុះផ្សាយពីគេហទំព័រ Yahoo បានបង្ហាញថា បន្ទាប់ពីមានការជំទាស់ពីប្រទេសហុងគ្រីជាច្រើនខែ ទីបំផុតមេដឹកនាំសហភាពអឺរ៉ុប បានព្រមព្រៀងផ្ដល់ជំនួយហិរញ្ញវត្ថុរយៈពេល ៤ឆ្នាំ ទៅកាន់រដ្ឋាភិបាលក្រុងគៀវ អំឡុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល EU ធ្វើឡើងកាលពីថ្ងៃទី០១ ខែកុម្ភៈ។

កញ្ចប់ទឹកប្រាក់ដែល EU គ្រោងផ្ដល់ជូនប្រទេសអ៊ុយក្រែននោះ គឺត្រូវបានគេហៅថា ក្របខ័ណ្ឌហិរញ្ញវត្ថុច្រើនឆ្នាំ (MFF) ដែលក្នុងនោះទឹកប្រាក់ ៣៥,៥ពាន់លានដុល្លារ ជាប្រាក់កម្ចី និងទឹកប្រាក់ ១៨,៥ពាន់លានដុល្លារទៀត ជាការផ្ដល់ជំនួយសប្បុរសធម៌។

ជាមួយគ្នា រដ្ឋមន្ត្រីហិរញ្ញវត្ថុប៊ែលហ្ស៊ិក លោក Vincent van Peteghem ក៏បាននិយាយដែរថា សហភាពអឺរ៉ុបគឺត្រៀមជួយដល់ប្រទេសអ៊ុយក្រែន តាមដែលអាចធ្វើទៅបាន ខណៈកញ្ចប់ជំនួយនេះ នឹងអាចជួយឲ្យអ៊ុយក្រែនស្ដារប្រទេសឡើងវិញ បន្ទាប់ពីរងផលខូចខាត ដោយសារការវាយប្រហារពីប្រទេសរុស្ស៊ី៕