Toyota ត្រៀមចាក់លុយជាងមួយពាន់លានដុល្លារ វិនិយោគបន្ថែមនៅសហរដ្ឋអាមេរិក

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សជប៉ុន Toyota បានបង្ហើបថា ពួកគេត្រៀមចាយលុយប្រមាណ ១,៣ពាន់លានដុល្លារ ដើម្បីវិនិយោគបន្ថែមនៅរោងចក្រក្នុងរដ្ឋ Kentucky សហរដ្ឋអាមេរិក លើផ្នែករថយន្តអគ្គិសនី ប្រភេទ SUV។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ការពង្រីកខ្លួនរបស់ Toyota គឺមានគោលបំណងពង្រីកទីផ្សារនៅសហរដ្ឋអាមេរិក ខណៈការបណ្ដាក់ទុនសារនេះ ធ្វើឲ្យទំហំវិនិយោគសរុបនៅរោងចក្ររដ្ឋ Kentucky មានតម្លៃរហូតដល់ទៅជិត ១០ពាន់លានដុល្លារហើយ។

គួសបញ្ជាក់ដែរថា រោងចក្រនៅរដ្ឋ Kentucky គឺជាកូនសោសំខាន់បំផុតមួយរបស់ Toyota ដែលផ្ដល់ឱកាសការងារ សម្រាប់ប្រជាជនអាមេរិកប្រមាណ ៩ ៤០០នាក់ និងផលិតរថយន្តបានច្រើនជាង ៥៥០ ០០០គ្រឿងក្នុងមួយឆ្នាំ។

ជម្រាបបន្ថែមថា Toyota គឺជាក្រុមហ៊ុនលក់រថយន្តបានច្រើនបំផុតលើលោក បើទោះជាពួកគេ​ដើរយឺតជាងក្រុមហ៊ុនរថយន្តអគ្គិសនីកំពូលៗដូចជា Tesla និង BYD ក៏ប៉ុន្តែការវិវត្តខ្លួនរបស់​ក្រុមហ៊ុនខ្នាតយក្សជប៉ុនមួយនេះ នៅតែខ្លាំង អាចតាមទាន់តម្រូវការរថយន្តអគ្គិសនីបានដូចដើម៕