CEO ក្រុមហ៊ុនបន្ទះឈីប AMD ក្លាយជាមហាសេដ្ឋីក្នុងវ័យ ៥៤ឆ្នាំ

អន្តរជាតិ

លោកស្រី Lisa Su នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស Advanced Micro Devices Inc ហៅកាត់ AMD ត្រូវបានទទួលងារជាមហាសេដ្ឋីមួយរូប បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោកស្រី កើនដល់ចំនួន ១,១ពាន់លានដុល្លារ ខណៈបច្ចុប្បន្នលោកស្រីមានអាយុ ៥៤ឆ្នាំ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Forbes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
Dr. Lisa Su, CEO of AMD unveils the new 64-core Threadripper 3990WX chip during the 2020 International CES, at the Mandalay Bay Convention Center in Las Vegas, Nevada on Monday, January 6, 2020. The long awaited CPU will cost $3,950 when it hits the streets on Feb. 7. Photo by James Atoa/UPI (Newscom TagID: upiphotostwo721643.jpg) [Photo via Newscom]

ការកើនឡើងនៃទ្រព្យសម្បត្តិរបស់លោកស្រី គឺបណ្ដាលមកពីតម្លៃភាគហ៊ុនរបស់ AMD មានសន្ទុះល្អ ហើយបើទោះជាលោកស្រី Lisa មានចំណែកភាគហ៊ុនត្រឹម ០,២% ឬប្រមាណ ៤លានហ៊ុន ក៏វាបានគ្របដណ្ដប់ ៧៥% នៃទំហំទ្រព្យសម្បត្តិសរុបជាង ១ពាន់លានដុល្លារ​របស់លោកស្រីផងដែរ។

ជាមួយគ្នា ការក្លាយជាមហាសេដ្ឋីនេះទៀតសោត បានជួយឲ្យលោកស្រី ជាប់ឈ្មោះជា CEO ស្រីដំបូងបំផុតនៅក្នុងក្រុមហ៊ុនបន្ទះឈីបទូទាំងសកលលោក ដែលអាចឈានដល់ចំណុចកំពូល និងជាស្ត្រីមួយរូបដែលប្រឹងប្រែងខ្លាំង រហូតអាចក្លាយជាមហាសេដ្ឋីបែបនេះ។

រំលឹកបន្តិចថា មហាសេដ្ឋី Lisa Su គឺបានកើតនៅកោះតៃវ៉ាន់ ក្នុងឆ្នាំ១៩៦៩ ប៉ុន្តែពេលលោកស្រីមានអាយុ ៣ឆ្នាំ គ្រួសាររបស់លោកស្រីបានចំណាកស្រុកមករស់នៅទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក។

មហាសេដ្ឋីជនជាតិអាមេរិករូបនេះ គឺបានសិក្សានៅសកលវិទ្យាល័យ Massachusetts Institute of Technology និងសម្រេចបានដល់ថ្នាក់បណ្ឌិត ផ្នែកវិស្វកម្មអេឡិចត្រូនិកនៅទីនោះ ស្របពេលលោកស្រីមានបទពិសោធន៍ការងារលើវិស័យឌីជីថលយ៉ាងជោគជាំ មុនទទួលបានតំណែងកំពូលនៅក្រុមហ៊ុន AMD៕