រដ្ឋាភិបាលម៉ុងហ្គោលី កំពុងពិភាក្សាជាមួយក្រុមហ៊ុនមហាសេដ្ឋី Elon Musk ក្នុងការបាញ់បង្ហោះផ្កាយរណបដំបូងបង្អស់

អន្តរជាតិ

រដ្ឋាភិបាលប្រទេសម៉ុងហ្គោលី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភ:កន្លងទៅថា ខ្លួនកំពុងពិភាក្សាជាមួយក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk ក្នុងការបាញ់បង្ហោះផ្កាយរណបទូរគមនាគមន៍ជាតិដំបូងបង្អស់របស់ប្រទេសខ្លួន ដែលជាការផ្លាស់ប្តូរចុងក្រោយមួយ ក្នុងការធ្វើឲ្យមានភាពប្រសើរឡើងនូវការតភ្ជាប់ និងអភិវឌ្ឍសេដ្ឋកិច្ចអវកាសក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Uchral Nyam-Osor រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍប្រព័ន្ធឌីជីថល និងទំនាក់ទំនងរបស់ប្រទេសម៉ុងហ្គោលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”ការបាញ់បង្ហោះផ្កាយរណបផ្ទាល់ខ្លួនរបស់យើង គឺជាពេលវេលាដ៏សំខាន់មួយ សម្រាប់ដំណើររបស់ម៉ុងហ្គោលី ដើម្បីឆ្ពោះទៅរកការក្លាយជាប្រទេសដែលអាចទៅបានកាន់ឆ្ងាយជាងមុន” ។

លោក Nyam-Osor បានបន្ថែមថា៖ “វាបង្ហាញពីការប្តេជ្ញាចិត្តរបស់ម៉ុងហ្គោលី ក្នុងការជំរុញឧស្សាហកម្មអវកាសក្នុងស្រុកដែលកំពុងរីកចម្រើន និងការស្វែងរកអនាគតឌីជីថលដែលជំរុញដោយការច្នៃប្រឌិតដ៏ទំនើប” ។

គួរឲ្យដឹងផងដែរថា ការពិភាក្សានេះបានធ្វើឡើងបន្ទាប់ពីប្រទេសម៉ុងហ្គោលី បានផ្តល់អាជ្ញាប័ណ្ណចំនួនពីរសម្រាប់ក្រុមហ៊ុន SpaceX ដើម្បីធ្វើប្រតិបត្តិការជាអ្នកផ្តល់សេវាអ៊ីនធឺណិត ដោយប្រើផ្កាយរណបក្នុងគន្លងទាបកាលពីឆ្នាំមុន ខណ:សេវានេះអាចផ្តល់ឲ្យអ្នកប្រើប្រាស់អ៊ីនធឺណេតរាប់លាននាក់ នៅក្នុងប្រទេសអាចទទួលបានការតភ្ជាប់អ៊ីនធឺណិលល្បឿនលឿន តាមរយៈប្រព័ន្ធ Starlink ។

ទន្ទឹមនឹងនេហ លោក Nyam-Osor បានសង្កត់ធ្ងន់ទៀតថា ការវិនិយោគរបស់ក្រុមហ៊ុន SpaceX នៅក្នុងប្រទេសម៉ុងហ្គោលី បង្ហាញពីទំនុកចិត្តដែលពួកគេមាន នៅក្នុងការផ្លាស់ប្តូរឌីជីថល និងកម្មវិធីអភិវឌ្ឍប្រកបដោយនិរន្តរភាព នៃគោលនយោបាយស្តារឡើងវិញថ្មី និងចក្ខុវិស័យសម្រាប់ឆ្នាំ២០៥០ របស់ប្រទេសម៉ុងហ្គោលី៕