មហាសេដ្ឋីឆេក យកឈ្នះក្ដីក្លែងបន្លំអាជីវកម្ម មុនឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី

អន្តរជាតិ

មហាសេដ្ឋីឆេក លោក Andrej Babis ត្រូវបានតុលាការសម្រេចជាផ្លូវការថា មិនជាប់ពាក់ព័ន្ធនឹងករណីក្លែងបន្លំអាជីវកម្ម ដូចដែលបានចោទប្រកាន់ឡើយ ខណៈការយកឈ្នះមួយនេះ កាន់តែបង្កើនទំនុកចិត្តចំពោះមហាសេដ្ឋីម្នាក់នេះ ក្នុងការឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី ដែលនឹងបោះឆ្នោតនាឆ្នាំក្រោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា តុលាការនៅទីក្រុងប្រាក បានច្រានចោលការបោទប្រកាន់ពីព្រះរាជអាជ្ញា ដោយចោទអតីតនាយករដ្ឋមន្ត្រីឆេកថា បានប្រើប្រាស់លុយខុសច្បាប់ប្រហែល ២លានដុល្លារ ពីកញ្ចប់មូលនិធិសហភាពអឺរ៉ុប មុនពេលប្រឡូកក្នុងឆាកនយោបាយ។

ការចោទប្រកាន់មួយនេះ គឺដូចគ្នាទៅនឹងការចោទប្រកាន់កាលពីឆ្នាំទៅ ហើយលោក Babis បានយកឈ្នះវាទាំង២លើក ក្រោមអំណះអំណាងថា វាសុទ្ធតែជាល្បិចនយោបាយ ទម្លាក់កំហុសមកលើលោក និងធ្វើឲ្យលោកបាត់បង់តួនាទីនៅលើឆាកនយោបាយតែប៉ុណ្ណោះ។

សូមជម្រាបដែរថា លោក Andrej Babis ដែលជាអតីតនាយករដ្ឋមន្ត្រីសាធារណរដ្ឋឆេក ធ្លាប់បានប្រកាសក្ដែងៗ នឹងបន្តឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីម្ដងទៀត សម្រាប់ការបោះឆ្នោតធ្វើឡើងនាថ្ងៃទី០៧ និងទី០៨ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ៕