កូរ៉េខាងត្បូង រៀបចំផ្តល់ជំនួយហិរញ្ញវត្ថុជិត ៦០ពាន់លានដុល្លារ សម្រាប់ក្រុមហ៊ុនវិនិយោគសំខាន់ៗក្នុងប្រទេស

អន្តរជាតិ

រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរាយការណ៍មកថា បាននិងកំពុងរៀបចំកម្មវិធីផ្តល់ជំនួយហិញ្ញវត្ថុចំនួន ៧៥,៩ទ្រីលានវ៉ុន (៥៦,៩៧ពាន់លានដុល្លារ) សម្រាប់ក្រុមហ៊ុនដែលបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងវិស័យសំខាន់ៗ ក៏ដូចជាអាជីវកម្មខ្នាតតូច ដែលកំពុងប្រឈមមុខជាមួយនឹងផលប៉ះពាល់ដោយសារតែអត្រាការប្រាក់ខ្ពស់ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈកម្មការសេវាកម្មហិរញ្ញវត្ថុកូរ៉ខាងត្បូង (FSC) បាននិយាយថា កម្មវិធីនេះនឹងរួមបញ្ចូលទាំងទឹកប្រាក់ចំនួន ១៥ទ្រីលានវ៉ុន ដែលនឹងត្រូវបែងចែកសម្រាប់ឧស្សាហកម្មសំខាន់ៗដូចជាបន្ទះឈីប semiconductor និងអាគុយរថយន្តអគ្គិសនី ខណៈពេលដែលទឹកប្រាក់ចំនួន ២០ទ្រីលានវ៉ុនផ្សេងទៀត នឹងយកទៅគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យមផងដែរ។

ទន្ទឹមនឹងនេះ ប្រធាន FSC លោក Kim Joo-hyun បាននិយាយថា ៖”ស្ថាប័នរបស់យើងបានបង្កើនការខិតខំប្រឹងប្រែងដើម្បីពង្រីកការគាំទ្រសម្រាប់ក្រុមហ៊ុនដែលវិនិយោគលើវិស័យសំខាន់ៗក្នុងប្រទេស ជាជាងផ្តោតទៅលើការផ្តល់ហិរញ្ញប្បទានសម្រាប់អតិថិជនដែលយកប្រាក់កម្ចីដើម្បីទៅទិញផ្ទះ” ។

លោក Kim បានបន្ថែមទៀតថា ការវិវត្តទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន ដ៏ដូចជាការរីកចំរើនផ្នែកបច្ចេកវិទ្យានៅក្នុងឧស្សាហកម្មធំៗ និងការធ្លាក់ចុះខ្សោយនៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក បានបង្កបញ្ហាប្រឈមថ្មីៗជាច្រើនដល់ក្រុមហ៊ុននៅក្នុងប្រទេស ដូច្នេះហើយទើបរដ្ឋាភិបាល ចាំបាច់ត្រូវបង្កើនតម្រូវការសម្រាប់កំណែទម្រង់បទប្បញ្ញត្តិ និងការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត៕