មេដឹកនាំអ៊ុយក្រែន ត្រៀមចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយអាល្លឺម៉ង់ និងបារាំង

អន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កំពុងធ្វើដំណើរទៅកាន់ទីក្រុងប៊ែរឡាំង និងទីក្រុងប៉ារីស ដើម្បីត្រៀមចុះកិច្ចព្រមព្រៀងជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងប្រធានាធិបតីបារាំង លោក Emmanuel Macron។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា កិច្ចព្រមព្រៀងសន្តិសុខរវាង​លោក Zelenskyy និងលោក Scholz នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែកុម្ភៈនេះ ដោយអាល្លឺម៉ង់ធានានូវការផ្ដល់ជំនួយ និងកាគាំទ្រផ្នែកសន្តិសុខរយៈពេលវែង សម្រាប់អ៊ុយក្រែន។

បន្ទាប់ពីបញ្ចប់ភារកិច្ចនៅទីក្រុងប៊ែរឡាំង ប្រធានាធិបតីអ៊ុយក្រែន នឹងបន្តដំណើរទៅកាន់ទីក្រុងប៉ារីស ដើម្បីបន្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយ​មេដឹកនាំបារាំង លោក Macron នៅវិមានអេលីសេ នារសៀលថ្ងៃទី១៦ ខែកុម្ភៈនេះ។

សូមជម្រាបដែរថា កិច្ចព្រមព្រៀងសន្តិសុខរវាងអ៊ុយក្រែន និងប្រទេសមហាអំណាចទាំង២ នៅក្នុងតំបន់អឺរ៉ុប កើតឡើងក្រោយសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានអូសបន្លាយចូលរយៈពេល ២ឆ្នាំ ស្របពេលបច្ចុប្បន្នស្ថានភាពកងទ័ពអ៊ុយក្រែន ក៏មានភាពពិបាកទប់ទល់នឹងការវាយប្រហាររបស់កងទ័ពរុស្ស៊ី ដោយសារកង្វះខាតសព្វាវុធនានា៕