មេធំ Ford និង GM គ្រោងចាប់ដៃគ្នា ប្រកួតជាមួយក្រុមហ៊ុនរថយន្តចិន

អន្តរជាតិ

នាយកប្រតិបត្តិក្រុមហ៊ុនរថយន្តខ្នាតយក្ស Ford និង General Motors បានប្រកាសថា ពួកគេកំពុងពិចារណាលើការបង្កើតភាពជាដៃគូសហការ ដើម្បីកាត់បន្ថយថ្លៃដើមផលិតរថយន្ត ក៏ដូចជាប្រកួតប្រជែងជាមួយក្រុមហ៊ុនរថយន្តចិនជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានរាយការណ៍ថា លោក Jim Farley នាយកប្រតិបត្តិក្រុមហ៊ុន Ford បានប្រកាសស្វែងរកដៃគូសហការនានា មិនមែនតែជាមួយក្រុមហ៊ុន GM ឡើយ ដើម្បីទប់ស្កាត់ការពង្រីកខ្លួនរបស់ក្រុមហ៊ុនរថយន្តចិន ចូលមកក្នុងទីផ្សាររថយន្តនៅអឺរ៉ុប និងលោកខាងលិច។

គួររំលឹកបន្តិចថា ក្រុមហ៊ុនលំដាប់កំពូលៗនៅអឺរ៉ុប និងលោកខាងលិច កំពុងរងផលរំខានជាខ្លាំង ពីសំណាក់ក្រុមហ៊ុនរថយន្តចិនដូចជា BYD ជាដើម កំពុងតែជ្រៀតចូលទីផ្សាររថយន្តអន្តរជាតិ ជាមួយតម្លៃទាប ហើយបច្ចេកវិទ្យាក៏ខ្ពស់ថែមទៀត។

ដើម្បីត្រៀមទប់ទល់ជាមួយការពង្រីកខ្លួនរបស់ក្រុមហ៊ុនចិន មេធំរបស់ក្រុមហ៊ុន Ford បានរៀបចំយុទ្ធសាស្ត្រថ្មីៗដូចជា ស្វែងរកការសហការពីក្រុមហ៊ុនរថយន្តដទៃ និងព្យាយាមផលិត​រថយន្តដែលមានតម្លៃសមរម្យជាងមុនជាដើម៕