ក្នុងខែមករា ការលក់ផ្ទះឯកជនថ្មីៗក្នុងប្រទេសសិង្ហបុរី កើនឡើងជាងពីរដង 

អន្តរជាតិ

ការលក់ផ្ទះឯកជនថ្មីៗ នៅក្នុងប្រទេសសិង្ហបុរី បានកើនឡើងជាងពីរដង គិតក្នុងខែមករា ឆ្នាំ២០២៤ នេះ បើធៀបទៅនឹងចំនួនលក់កាលពីខែធ្នូ ឆ្នាំមុន បន្ទាប់ពីវិស័យអចលនទ្រព្យក្នុងប្រទេសនៅតំបន់អាស៊ានមួយនេះ ហាក់ចាប់ផ្តើមមានភាពល្អប្រសើរឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យដែលត្រូវបានចេញផ្សាយដោយអាជ្ញាធរអភិវឌ្ឍទីក្រុង (URA) កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភ: បានបង្ហាញថា ដោយមិនរាប់បញ្ចូលទាំងខុនដូ ក្រុមហ៊ុនអភិវឌ្ឍបានលក់ចេញផ្ទះឯកជនសរុបចំនួន ២៨១ យូនីត កាលពីខែមុន។ 

ចំនួននៃការលក់នៅក្នុងខែមករានេះ គឺបានកើនឡើងរហូតដល់ទៅ ១០៨,១% បើធៀបទៅនឹងចំនួន ១៣៥ យូនីត ដែលត្រូវបានលក់នៅក្នុងខែធ្នូឆ្នាំមុន ខណ:ពេលនោះការលក់បានធ្លាកចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានរយ:ពេល ១៥ឆ្នាំចុងក្រោយ។ 

តែទោះជាយ៉ាងណាក៏ដោយ ដោយោផ្នែកលើមូលដ្ឋានលក់ឆ្នាំចាស់ ការលក់ផ្ទះឯកជនថ្មីៗ បានធ្លាក់ចុះ ២៨,៧% ពីចំនួន ៣៩៤ យូនីតដែលត្រូវបានលក់ នៅក្នុងខែមករា ឆ្នាំ២០២៣។ 

ទ​ន្ទឹមនឹងនេះ នាយកជាន់ខ្ពស់ផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន Huttons Asia លោក Lee Sze Teck បាននិយាយថា ៖”ទោះបីជាមានការស្ទុះងើបឡើងវិញនៃបរិមាណលក់ក៏ដោយ តែចំនួននេះនៅតែជាលក់ទាបបំផុត ក្នុងខែមករា គិតចាប់តាំងពីឆ្នាំ២០០៩ មក ដែលនេះហាក់បានឆ្លុះបញ្ចាំងពីភាពមិនច្បាស់លាស់ ក្នុងចំណោមអ្នកទិញ” ៕