ក្រសួងដឹកជញ្ជូនជប៉ុន កំពុងរៀបចំ និងត្រៀមខ្លួនក្នុងការបង្ក្រាបចំពោះក្រុមហ៊ុនខ្នាតយក្ស Toyota Motor Corp បន្ទាប់ពីរកឃើញថា ពួកគេបានក្លែងបន្លំឯកសារ អំឡុងពេលធ្វើតេស្តការបញ្ចេញឧស្ម័នពុល។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រសួងបានបញ្ជាឲ្យក្រុមហ៊ុន Toyota បង្កើនការប្រុងប្រយ័ត្នចំពោះការបំភាយឧស្ម័នពុល អំឡុងពេលផលិតរថយន្ត ក៏ដូចជាការបំពាក់ម៉ាស៊ីនរថយន្តនានា ដែលងាយបញ្ចេញផ្សែងពុលទៅកាន់បរិយាកាស ក៏ប៉ុន្តែក្រុមហ៊ុនមួយនេះបានប្រើល្បិច បន្លំឯកសារផ្សេងៗ ដើម្បីគេចវែសពីការផាកពិន័យ។
ជាមួយគ្នាគេហទំព័រ Nikkei ក៏បានបង្ហាញទៀតថា Toyota អាចនឹងបាត់បង់អាជ្ញាប័ណ្ណរកស៊ី នៅក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួន ទាក់ទងនឹងការផលិតម៉ាស៊ីន ដែលអាចបញ្ចេញផ្សែងបាន។
សូមជម្រាបដែរថា កាលពីខែមករា ក្រុមហ៊ុនយក្សជប៉ុននេះក៏បានរាយការណ៍ទៅកាន់ក្រសួង ដោយទទួលស្គាល់ថា ពិតជាបានបំពានទិន្នន័យ នៃការធ្វើតេស្តម៉ាស៊ីនរថយន្តមួយចំនួនពិតមែន៕