វៀតណាម រំពឹងការនាំចេញកសិផលទៅចិន នឹងបន្តកើនឡើងកាន់តែខ្លាំង

អន្តរជាតិ

ដោយហេតុផលថាកាលពីដើមឆ្នាំ វៀតណាមបានព្រមព្រៀងគ្នាជាមួយមហាអំណាចសេដ្ឋកិច្ចចិន ដើម្បីពិនិត្យឡើងវិញនូវបទប្បញ្ញត្តិអនុញ្ញាតឲ្យមានការនាំចេញសាច់បក្សីរបស់វៀតណាមជាផ្លូវការ ខណៈកត្តានេះហើយទើបធ្វើឲ្យទីភ្នាក់ងារពាណិជ្ជកម្មបរទេសនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានដាក់ក្តីរំពឹងថា នៅក្នុងឆ្នាំ២០២៤ ការនាំចេញកសិផលរបស់ខ្លួនទៅកាន់ទីផ្សារក្រៅប្រទេសនឹងមានការកើនឡើងបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាបើពិនិត្យអំពីស្ថិតិនៃការនាំចេញកាលពីក្នុងឆ្នាំ ២០២៣វិញ វៀតណាមបាននាំចេញផលិតផលសាច់ទៅក្រៅប្រទេសចំនួន ២២ ៤៥០តោនដែលមានតម្លៃ ១១០,៣៥លានដុល្លារ កើនឡើង១៩% ជាបរិមាណ និង៣០,៤% ជាតម្លៃបើធៀបទៅនឹងការនាំចេញក្នុងឆ្នាំ២០២២ ។ ជាងនេះទៅទៀត ផលិតផលទាំងទាំងនេះត្រូវបានដឹកជញ្ជូនភាគច្រើនទៅកាន់ទីផ្សារចំនួន ២៨នៅជុំវិញពិភពលោក ដោយក្នុងនោះក៏រួមមានប្រទេសកម្ពុជា ហុងកុង ចិន បែលហ្ស៊ិក ប៉ាពួញូហ្គីណេ ម៉ាឡេស៊ី បារាំង និងសហរដ្ឋអាមេរិក ជាទីផ្សារនាំចេញធំៗរបស់វៀតណាម។

ជាមួយគ្នា វៀតណាមក៏បាននាំចេញសាច់បសុបក្សីចំនួន ៤ ៧៧០តោន និងផលិតដែលអាចបរិភោគបានដែលមានតម្លៃ ១២,០៤លានដុល្លារ ដែលស្មើនឹងការកើនឡើង១៣៦,១% ជាបរិមាណ និង២១៤% ជាតម្លៃ បើធៀបទៅនឹងឆ្នាំ២០២២ ខណៈប្រទេសចិន ប៉ាពួញូហ្គីណេ ម៉ាឡេស៊ី កូរ៉េខាងត្បូង និងហុងកុង គឺសុទ្ធសឹងតែជាអ្នកចាំទទួលទិញដ៏សំខាន់។

គួរជម្រាបបន្ថែមថា នាពេលបច្ចុបន្ន វៀតណាមបានជ្រែកផលិតផលចំនួនពីរបន្ថែមទៀតនៃឧស្សាហកម្មបសុសត្វទៅកាន់ប្រទេសចិន រួមមានសំបុកបក្សី និងទឹកដោះគោ ក្រោមការនាំចេញផ្លូវការទៅកាន់ប្រទេសចិន ដោយយោងតាមពិធីសារស្តីពីការនាំចេញសំបុកបក្សីដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០២២ និងមួយទៀតស្តីពីការនាំចេញទឹកដោះគោដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១៩ ៕