ប្រធានាធិបតីរុស្ស៊ី ជូនកាដូមេដឹកនាំកូរ៉េខាងជើង រថយន្តទំនើបមួយគ្រឿង

អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានជូនកាដូដល់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន រថយន្តទំនើបមួយគ្រឿង សម្រាប់ប្រើប្រាស់ជារថយន្តផ្ទាល់ខ្លួន។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន KCNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រថយន្តមួយគ្រឿងដែលផលិតឡើងនៅប្រទេសរុស្ស៊ី ត្រូវបានដឹកជញ្ជូនទៅដល់ជំនួយការកំពូល​របស់លោក គីម ជុងអ៊ុន កាលពីថ្ងៃទី១៨ ខែកុម្ភៈ ស្របពេលប្អូនស្រីរបស់មេដឹកនាំជាន់ខ្ពស់​រូបនេះបានថ្លែងអំណរគុណ ចំពោះលោកពូទីន សម្រាប់កាដូមួយនេះ ដែលវាបានបញ្ជាក់យ៉ាងច្បាស់ ពីទំនាក់ទំនងដ៏ស្អិតល្មួតរវាងមេដឹកនាំកំពូលទាំង ២រូប។

គួសរំលឹកបន្តិចថា ទីភ្នាក់ងារសារព័ត៌មាន KCNA មិនបានបញ្ជាក់ពីព័ត៌មានលំអិត និងវិធីសាស្ត្រនៃការដឹកជញ្ជូនរថយន្តនោះឡើយ ក៏ប៉ុន្តែគេគ្រាន់តែដឹងថា វាជារថយន្តប្រណីតមួយគ្រឿង ដោយសារលោក គីម ជុងអ៊ុន តែងតែប្រមូលរថយន្តទំនើបៗ និងប្រណីតៗ មកទុកតាំងលំអរពេញភូមិគ្រឹះផ្ទាល់ខ្លួន។

ជម្រាបបន្ថែមថា កន្លងមកគេតែងប្រទះឃើញមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន តែងតែបើករថយន្តប្រណីតៗដូចជា Mercedes Limousines, Rolls-Royce Phantom និង Lexus Sports ដែលសុទ្ធសឹងតែជារថយន្តត្រូវបានអង្គការសហប្រជាជាតិ ធ្វើការហាមឃាត់ការនាំចេញទៅកាន់​ប្រទេសកូរ៉េខាងជើង៕