សង្គ្រាមនៅក្នុងតំបន់ហ្កាហ្សា ធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសអ៊ីស្រាអែលធ្លាក់ចុះទាបលើសការរំពឹងទុក

អន្តរជាតិ

យោងទៅតាមតួលេខផ្លូវការមួយ បានបង្ហាញឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសអ៊ីស្រាអែល បានធ្លាក់ចុះទាបខ្លាំងបំផុតលើសពីការរំពឹងទុក បន្ទាប់ពីមានជម្លោះផ្ទុះឡើងជាមួយក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការចុះផ្សាយពីសារព័ត៌មាន CNN បានបង្ហាញឲ្យដឹងទៀតថា ផលិតផលក្នុងស្រុកសរុប (GDP) ដែលជារង្វាស់ដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសអ៊ីស្រាអែល បានធ្លាក់ចុះដល់ ១៩% គិតក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ បើធៀបទៅនឹងលទ្ធផលផ្នែកលើមូលដ្ឋានប្រចាំឆ្នាំ។

ទន្ទឹមនឹងនេះ ការិយាល័យស្ថិតិកណ្តាលអ៊ីស្រាអែល បាននិយាយទៀតថា GDP របស់ប្រទេសខ្លួន ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែការផ្ទុះឡើងនៃសង្គ្រាមជាមួយក្រុមហាម៉ាស់ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣កន្លងមក។

ជម្រាបជូនផងដែរថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានកើតឡើង បន្ទាប់ពីខ្មាន់កាំភ្លើងមកពីក្រុមភេរវករប៉ាឡេស្ទីន បានបើកការវាយប្រហារដ៏ធំបំផុតមិនធ្លាប់មានពីមុន មកលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្គាហ្សា ដែលជាការសម្លាប់មនុស្សច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តរបស់អ៊ីស្រាអែល៕