Elon Musk ធ្លាប់ទៅសេតវិមាន តែមិនបានជួបប្រធានាធិបតី ចូ បៃដិន

អន្តរជាតិ

នាយកប្រតិបត្តិក្រុមហ៊ុន Tesla មហាសេដ្ឋីអាមេរិក Elon Musk ធ្លាប់បានបំពេញទស្សនកិច្ចនៅសេតវិមានជាលើកដំបូង កាលពីខែកញ្ញាឆ្នាំទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នា យោងតាមបញ្ជីភ្ញៀវរបស់សេតវិមានបានបង្ហាញកាលពីចុងខែធ្នូ បានបង្ហាញថា លោក Elon Musk បានស្ថិតនៅសេតវិមាន នៅថ្ងៃទី១៣ ខែកញ្ញា ក៏ប៉ុន្តែមហាសេដ្ឋីអាមេរិកម្នាក់នេះ មិនបានជួបជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលមានទំនាក់ទំនងមិនល្អជាមួយគ្នានោះឡើយ។

មេធំ Tesla រូបនេះបានជជែកគ្នាជាមួយប្រធានជាន់ខ្ពស់នៃផ្នែកបច្ចេកវិទ្យានៅសេតវិមាន អំពីការអភិវឌ្ឍន៍បញ្ហាសិប្បនិមិត្ត និងគោលនយោបាយបច្ចេកវិទ្យាផ្សេងៗ។

គួររំលឹកបន្តិចថា សម្រាប់អាណត្តិដឹកនាំរបស់លោក ចូ បៃដិន មហាសេដ្ឋី Elon Musk ទើបនឹងបានបំពេញទស្សនកិច្ចតែម្ដងគត់ ខុសពីការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិកមុនៗ ដូចជា លោក បារ៉ាក់ អូបាម៉ា និងលោក ដូណាល់ ត្រាំ ដែលមេធំ Tesla តែងបំពេញទស្សនកិច្ចជាញឹកញយ។

ជម្រាបបន្ថែមថា ទំនាក់ទំនងរវាងមហាសេដ្ឋីអាមេរិក លោក Elon Musk និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មានភាពល្អក់កករខ្លាំង ដោយមេធំ Tesla ធ្លាប់ចោទប្រកាន់រដ្ឋបាល ចូ បៃដិន ថាប្រើអំណាច កៀបសង្កត់ក្រុមហ៊ុន Tesla កាលពីឆ្នាំ២០២១៕