រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី កំពុងជជែកជាមួយរដ្ឋាភិបាលចិន ជុំវិញការខ្ចីបំណុលថ្មី

អន្តរជាតិ

រដ្ឋមន្ត្រីហិរញ្ញ​វត្ថុរុស្ស៊ី បានកំពុងជជែកគ្នាជាមួយរដ្ឋាភិបាលចិន ជុំវិញការខ្ចីបំណុលថ្មីជាប្រាក់យ៉ន់ ក៏ប៉ុន្តែសេចក្ដីសម្រេចជាផ្លូវការនៅមិនទាន់បញ្ចេញនៅឡើយ​ទេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov បានប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន RIA ថា៖ ការចរចាជាមួយដៃគូខាងចិន គឺបានប្រព្រឹត្តទៅជាយូរណាស់មកហើយ ក៏ប៉ុន្តែនៅមិនទាន់មាន​ការសម្រេចចិត្តនោះឡើយ។ ពួកយើងបានជជែកគ្នាពីរឿងមួយនេះកាលពីចុងឆ្នាំមុន នៅឯក្នុងកិច្ចសន្ទនាអន្តរក្រសួង។

បន្ថែមពីនោះ រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ីបាននិយាយថា រដ្ឋាភិបាលក្រុងមូស្គូកំពុងធ្វើការសាកល្បង​លើកម្មវិធីទូទាត់តាមប្រព័ន្ធឌីជីថល ជាមួយប្រទេសចិន និងប្រទេសសមាជិកនៃសហព័ន្ធសេដ្ឋកិច្ច Eurasian។

សូមជម្រាបបន្ថែមថា មួយរយៈចុងក្រោយនេះ រុស្ស៊ី និងចិន កំពុងព្យាយាមលើកកម្ពស់ការ​ប្រើប្រាស់រូបិយប័ណ្ណប្រាក់យ៉ន់ និងរ៊ូបល ក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារ ហើយក៏អំពាវនាវឲ្យប្រទេសសម្ព័ន្ធមិត្តទាំងអស់ ងាកមកអនុវត្តវិធានការមួយនេះដូចគ្នាផងដែរ៕