ជប៉ុន សន្យាផ្តល់ប្រាក់ឧបត្ថម្ភធនជិត ៥ពាន់លានដុល្លារ ជួយ TSMC សង់រោងចក្របន្ទះឈីបថ្មី

អន្តរជាតិ

រដ្ឋាភិបាលជប៉ុន កាលពីពេលថ្មីៗនេះ បានធ្វើការសន្យាថានឹងផ្តល់ប្រាក់ឧបត្ថម្ភធនបន្ថែមទៀត ចំនួន ៤,៨៦ពាន់លានដុល្លារ ដល់ក្រុមហ៊ុនខ្នាតយក្សរបស់តៃវ៉ាន់ TSMC ក្នុងការសាងសង់រោងចក្រផលិតបន្ទះឈីបទីពីរនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AsiaFinancial។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសន្យានេះ ត្រូវបានធ្វើឡើងអំឡុងពេលដែលក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់កំពូលរបស់ពិភពលោកមួយនេះ បានបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៃរោងចក្រដំបូងនៅក្នុងប្រទេសជប៉ុន​ កាលពីថ្ងៃសៅរ៍ ទី២៤ ខែកុម្ភ:កន្លងទៅ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោក Ken Saito បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពិធីនោះថា ៖”ការផលិតបន្ទះឈីបនឹងកាន់តែមានភាពជឿនលឿនជាងមុន នៅក្នុងរោងចក្រដំបូងមួយនេះ និងដើម្បីធានាបានថា យើងនឹងមានស្ថេរភាពក្នុងការផ្គត់ផ្គង់បន្ទះឈីប semiconductors នៅក្នុងប្រទេសជប៉ុនបន្ថែមទៀត” ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន TSMC ដែលបាននិងកំពុងធ្វើការពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ផងនោះ គ្រោងនឹងបង្កើនការផលិតទ្រង់ទ្រាយធំ នៅក្នុងប្រទេសជប៉ុន មុនដំណាច់ឆ្នាំនេះ ស្របពេលការវិនិយោគនៅក្នុងការបណ្តាក់ទុន រួមទាំងការសាងសង់រោងចក្រទីពីរ អាចនឹងមានចំនួនលើសពី ២០ពាន់លានដុល្លារ៕