សភាហុងគ្រីបោះឆ្នោតជ្រើសតាំងប្រធានតុលាការធម្មនុញ្ញឲ្យធ្វើជាប្រធានាធិបតី

អន្តរជាតិ

កាលពីថ្ងៃទី២៦ ខែកុម្ភៈ សភានៃប្រទេសហុងគ្រីបានធ្វើការបោះឆ្នោតជ្រើសរើសយកលោក Tamas Sulyok ដែលមានតួនាទីជាប្រធានតុលាការធម្មនុញ្ញ មកឡើងធ្វើជាប្រធានាធិបតីនៃប្រទេសហុងគ្រី បន្ទាប់ពីលោកស្រី Katalin Novak ប្រកាសលាលែងចេញពីតំណែងកាលពីពីរសប្តាហ៍មុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសារព័ត៌មាន Reuters បានចុះផ្សាយថា លោក Sulyok ត្រូវបានគេរំពឹងថានឹងចូលកាន់តំណែងនៅថ្ងៃទី៥ ខែមីនា ខណៈដែលលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការបោះឆ្នោតតែងតាំងថា៖ គ្រាន់តែជាមេធាវី ក៏ដូចជាប្រធានធិបតីនៃសាធារណរដ្ឋអញ្ចឹង ខ្ញុំអាចបម្រើផលប្រយោជន៍សាធារណៈបានល្អបំផុត និងឈរលើគោលការណ៍សម្រាប់ឯកភាពជាតិ ដោយប្រកាន់យកនូវតម្លៃជាមូលដ្ឋាននៃច្បាប់។

គួរជម្រាបថាលោក Sulyok មានតួនាទីជាប្រធានតុលាការកំពូលរបស់ប្រទេសហុងគ្រីចាប់តាំងពីឆ្នាំ២០១៦ មកម្លេះ ដែលជាអាណត្តិដែលគាត់ទទួលបានការគាំទ្រពីសមាជិកសភាមកពីគណបក្សកាន់អំណាច Fidesz ។

ជាមួយគ្នានោះ ពាក់ព័ន្ធទៅនឹងការសម្រេចចិត្តលាលែងពីតំណែងរបស់លោកស្រី Novak យ៉ាងដូច្នេះ កើតឡើងដោយសារតែលោកស្រីកំពុងមានសម្ពាធផ្លូវចិត្តកាន់តែខ្លាំងទៅៗ ចំពោះអ្វីដែលខ្លួនបានលើកលែងទោសទៅដល់បុរសម្នាក់ ដែលត្រូវបានកាត់ទោសពីបទជួយបិទបាំង ការរំលោភបំពានផ្លូវភេទនៅក្នុងផ្ទះរបស់កុមារ៕