រដ្ឋាភិបាលបារាំង គាំទ្រចំណាត់ការទាមទារពន្ធបន្ថែមលើក្រុមមហាសេដ្ឋី

អន្តរជាតិ

រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បាននិយាយកាលពីថ្ងៃទី២៨ ខែកុម្ភៈថា ប្រទេសបារាំងចង់ជំរុញឲ្យមានការទាមទារពន្ធអប្បបរិមា សម្រាប់ក្រុមមហាសេដ្ឋីទូទាំងពិភពលោក ប្រមាណ ១៥% នៅក្នុងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Le Maire បាននិយាយក្នុងជំនួបក្រៅផ្លូវការនៃវេទិកា G20 ថា បច្ចុប្បន្ននេះ ក្រុមពួកអ្នកមាន​កំពុងគេចវែសពីការបង់ពន្ធ ក្នុងកម្រិតដូចគ្នាជាមួយប្រជាជនធម្មតា ហើយពួកយើងកំពុងលុបបំបាត់នូវគំនិតរបស់ពួកគេ។

រំលឹកបន្តិចថា កាលពីខែតុលា ក្រុមអង្កេតពន្ធដារនៃសហភាពអឺរ៉ុបបានបង្ហាញរបាយការណ៍មួយ​ថា ផែនការទាមទារពន្ធអប្បបរិមាលើក្រុមមហាសេដ្ឋី នឹងអាចបន្ថែមចំណូល ២៥០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ខណៈទំហំទឹកប្រាក់ទាំងនេះ គឺស្មើតែ ២% នៃទឹកប្រាក់ជិត ១៣ទ្រីលានដុល្លារ របស់មហាសេដ្ឋីជាង ២ ៧០០នាក់ទូទាំងសកលលោកប៉ុណ្ណោះ។

សូមជម្រាបបន្ថែមថា បច្ចុប្បន្ន ការទាមទារពន្ធពីក្រុមមហាសេដ្ឋីដោយផ្ទាល់ មិនសូវមានប្រសិទ្ធភាពឡើយ ដ្បិតពួកគេ មួយចំនួនចុះបញ្ជីទ្រព្យសម្បត្តិនៅក្រុមហ៊ុននានា ដើម្បីគេចវែសពីការបង់ពន្ធប្រាក់ចំណូល៕