កម្មវិធី Pre-Wedding លោក Anant Ambani កូនប្រុសពៅកំពូលអ្នកមានបំផុតនៅអាស៊ី Mukesh Ambani បានបញ្ចប់កាលពីថ្ងៃទី០៣ ខែមីនា ក្រោមការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូប ខណៈកម្មវិធីមួយនេះចំណាយលុយអស់ខ្ទង់រយលានដុល្លារ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress បានបង្ហាញថា មហាសេដ្ឋី Mukesh Ambani បានដកលុយពីហោប៉ៅ ១៥២លានដុល្លារ ដើម្បីរៀបចំកម្មវិធីមួយនេះ សម្រាប់កូនប្រុសពៅរបស់លោក។
គួសរំលឹកបន្តិចថា កម្មវិធី Pre-Wedding របស់លោក Anant Ambani និងគូដណ្ដឹងអ្នកនាង Radhika Merchant បានធ្វើឡើងកាលពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមីនា ក្រោមវត្តមានភ្ញៀវកិត្តិយសកំពូលៗដូចជា មហាសេដ្ឋី Bill Gates ស្ថាបនិក Facebook លោក Mark Zuckerberg មហាសេដ្ឋីឥណ្ឌា Gautam Adani ក៏ដូចជាអ្នកនយោបាយ និងអ្នកចម្រៀងល្បីៗឈ្មោះជាច្រើនរូបថែមទៀត។
ជម្រាបបន្ថែមថា Pre-Wedding របស់កូនប្រុសពៅមហាសេដ្ឋីឥណ្ឌារូបនេះ គឺត្រូវបានគេរាយការណ៍ថា ចាយលុយច្រើនជាងពិធីមង្គលការរបស់បងស្រី គឺអ្នកនាង Isha កាលពីឆ្នាំ២០១៨ ដែលចំណាយអស់ប្រហែល ១០០លានដុល្លារថែមទៀត៕