តារាចម្រៀងស្រី Rihanna បានលេចវត្តមាននៅក្នុងកម្មវិធី Pre-Wedding របស់កូនប្រុសមហាសេដ្ឋីមានបំផុតនៅតំបន់អាស៊ី គឺលោក Mukesh Ambani ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមីនាកន្លងទៅ។
យោងតាមការចុះផ្សាយពីគេហទំព័រ Nairametrics បានបង្ហាញថា តារាចម្រៀង Rihanna ត្រូវបានម្ចាស់ក្រុមហ៊ុន Reliance Industries អញ្ជើញទៅសម្ដែងនៅក្នុងកម្មវិធីមួយនោះ ដោយអ្នកនាងបានច្រៀងចម្រៀងប្រមាណ ១៩បទ និងត្រូវបានគេរាយការណ៍ថា ទទួលបានថ្លៃឈ្នួលប្រហែល ៦,៣លានដុល្លារ។
សូមជម្រាបដែរថា ក្រៅពីកំពូលតារាចម្រៀង Rihanna ក៏នៅមានវត្តមានតារាសម្ដែងកំពូលៗ និងអ្នកនយោបាយមានមុខមាត់ ក៏ដូចជាមហាសេដ្ឋីលំដាប់កំពូលដូចជា មេធំ Facebook លោក Mark Zuckerberg មហាសេដ្ឋីចិត្តបុណ្យ Bill Gates ជាដើម ក៏បានចូលរួមកម្មវិធី ដែលចំណាយអស់លុយជាង ១៥០លានដុល្លារនេះផងដែរ៕