កូនប្រុសអតីត CEO ក្រុមហ៊ុន Microsoft ចែករំលែកទុក្ខលំបាកក្នុងវង្សត្រកូលមហាសេដ្ឋី

អន្តរជាតិ

កូនប្រុសម្នាក់ ក្នុងចំណោមកូនទាំងបីរបស់អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Steve Ballmer គឺលោក Pete Ballmer បានរៀបរាប់ពីភាពមិនស្រណុកសុខស្រួល ដែលគាត់បានជួបប្រទះ នៅពេលរស់នៅក្នុងវង្សត្រកូល ដែលមានឪពុកជាមហាសេដ្ឋី។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Business Insider ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Pete Ballmer បានលើកឡើងថាកាលពីអាយុប្រហែល ១០ឆ្នាំ លោកបានទទួលភាគហ៊ុន Microsoft ពីជីតាដែលមានតម្លៃរាប់សែនដុល្លារ ក៏ប៉ុន្តែបុរសវ័យ ២៩ឆ្នាំរូបនេះបាននិយាយចំៗថា៖ ខ្ញុំពិតជាមិនសប្បាយចិត្តនឹងរឿងកន្លងមក អស់រយៈពេលជាយូរមកហើយ។

អាចនិយាយបានថា វាជាការប៉ះពាល់អារម្មណ៍នៅពេលដែលលោក បានឮអំពីពាក្យពេចន៍មិត្តភ័ក្ត្រលើកសរសើរផលិតផល Apple ដែលជាដៃគូប្រជែងរបស់ក្រុមហ៊ុន Microsoft ។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលលោក Pete Ballmer ចូលរួមសំដែងកំប្លែងដំបូង រូបលោកក៏បានប្តូរឈ្មោះទៅជា Pete Bronson ដើម្បីឃ្លាតឆ្ងាយពីកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ឪពុកខ្លួន។

សូមជម្រាបថា​ ឪពុករបស់លោក Pete Ballmer គឺលោក Steve Ballmer ដែលជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនមហាសាលរហូតដល់ទៅ ១២៣,៤ពាន់លានដុល្លារ ហើយលោកធ្លាប់បានបម្រើការជានាយកប្រតិបត្តិនៃក្រុមហ៊ុន Microsoft ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៤ និងបានក្លាយជាម្ចាស់ក្លិបកីឡាបាល់បោះអាជីព Los Angeles Clippers ដែលជាក្រុមមកពីលីគកំពូលបាល់បោះដ៏ល្បីល្បាញ NBA បន្ទាប់ពីការទិញយកកាលពីឆ្នាំ២០១៤ រហូតមកដល់ពេលបច្ចុបន្ននេះផងដែរ៕