មហាសេដ្ឋីអាមេរិក Mark Zuckerberg មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានឃើញនូវនាឡិកាដៃមួយគ្រឿង របស់លោក Anant Ambani កូនប្រុសពៅមហាសេដ្ឋីមានបំផុតនៅអាស៊ី Mukesh Ambani អំឡុងពេលមេធំ Facebook ចូលរួមកម្មវិធី Pre-Wedding របស់លោក Anant កាលពីចុងសប្ដាហ៍មុន។

យោងតាមការចុះផ្សាយពីគេហទំព័រ People បានបង្ហាញថា ស្ថាបនិកក្រុមហ៊ុន Meta និងភរិយា បានបង្ហាញការចាប់អារម្មណ៍ នៅពេលឃើញនាឡិកា Richard Mille របស់លោក Anant ដោយអ្នកទាំង២ បានលាន់មាត់ថា វាពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយលោក Mark ថែមទាំងបាននិយាយថា លោកជាមនុស្សមិនចូលចិត្តនាឡិកាទេ តែក្រោយឃើញមួយគ្រឿងនេះហើយ លោកកំពុងពិចារណាចង់បានមួយដែរ។
នាឡិកាដៃមួយគ្រឿង ដែលធ្វើឲ្យកំពូលអ្នកមាននៅអាមេរិកមួយរូបនេះ ចាប់អារម្មណ៍ជាខ្លាំងនោះគឺ នាឡិកា Richard Mille ប្រភេទ RMS-10 Tourbillon Koi Fish ស្រោបដោយមាស Rose Gold 18K និងលំអដោយពេជ្រ ហើយវាមានតម្លៃប្រហែល ១លានដុល្លារ។

គួសរំលឹកដែរថា ដ្បិតនាឡិកាមួយគ្រឿងនេះមានតម្លៃដល់ទៅ ១លានដុល្លារ តែវាគ្រាន់តែជាកាកលុយរបស់មហាសេដ្ឋីមានបំផុតនៅអាស៊ី Mukesh Ambani ប៉ុណ្ណោះ ដ្បិតអាចនិយាយថា វាជាកាដូតិចតួចសម្រាប់កូនប្រុសពៅ ព្រោះថាថ្មីៗនេះលោកក៏ទើបចាយលុយជាង ១៥០លានដុល្លារ រៀបចំកម្មវិធី Pre-Wedding ឲ្យកូនពៅម្នាក់នេះផងដែរ៕