សេដ្ឋីនីអចលនទ្រព្យវៀតណាម អ្នកស្រី Truong My Lan កំពុងត្រូវបានតុលាការកាត់ទោសនាថ្ងៃទី០៥ ខែមីនា ជុំវិញការចោទប្រកាន់ពីបទឆបោកធំបំផុតនៅក្នុងប្រទេសវៀតណាម ក្នុងទំហំទឹកប្រាក់រហូតដល់ ១២,៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
លោកស្រី Truong ត្រូវបានតុលាការចោទប្រកាន់ថា បានសំងំកិបកេងលុយពីធនាគារ Saigon Commercial Bank (SCB) រយៈពេលជាច្រើនឆ្នាំ ក្រោមការឃុបឃិតពីសំណាក់អតីតបុគ្គលិកជាន់ខ្ពស់ នៃធនាគារជាច្រើនរូប។
ជាមួយគ្នា សារព័ត៌មាននៅក្នុងប្រទេសវៀតណាមបានចុះផ្សាយថា នៅក្នុងសវនាការមួយនេះ នឹងមានការចូលរួមពីព្រះរាជអាជ្ញា១០រូប និងមេធាវីជិត២០០នាក់ ខណៈឯកសារដែលត្រូវយកមកដោះស្រាយគឺមានទំងន់ដល់ជិត ៦តោន និងត្រូវចំណាយពេលជិត ២ខែ ដើម្បីពិនិត្យសំណុំរឿងនេះ។
គួសរំលឹកបន្តិចថា សំណុំរឿងមួយនេះទើបនឹងត្រូវបានតុលាការ លើកមកដោះស្រាយនាពេលថ្មីៗប៉ុណ្ណោះ ខណៈការឃាត់ខ្លួនសេដ្ឋីនីវៀតណាមរូបនេះ ធ្វើឡើងតាំងពីចុងឆ្នាំ២០២២ ក្រោយមានការរកឃើញថា ជនរងគ្រោះនៅក្នុងករណីមួយនេះ មានរហូតដល់ ៤២ ០០០នាក់ឯណោះ៕