រុស្ស៊ី និងចិនកំពុងពិភាក្សាលើគម្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅឋានព្រះចន្ទ

អន្តរជាតិ

ប្រទេសរុស្ស៊ី និងប្រទេសចិនកំពុងពិចារណា ក៏ដូចជាពិភាក្សាទៅលើគម្រោងការគួឲ្យចាប់អារម្មណ៍មួយ ទាក់ទងនឹងការដំឡើងរោងចក្រថាមពលនុយក្លេអ៊ែរនៅលើភពព្រះចន្ទ ពីឆ្នាំ២០៣៣ ដល់ឆ្នាំ២០៣៥ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Yuri Borisov អតីតអនុរដ្ឋមន្ត្រីការពារជាតិ និងបច្ចុបន្នមានតួនាទីជាប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បាននិយាយកាលពីថ្ងៃទី៥ ខែមីនាថា រុស្ស៊ី និងចិន បាននិងកំពុងធ្វើការរួមគ្នាលើកម្មវិធីគណនាតាមចន្ទគតិ ហើយទីក្រុងមូស្គូអាចចូលរួមចំណែកជាមួយអ្នកជំនាញរបស់ខ្លួន លើគម្រោងថាមពលនុយក្លេអ៊ែរនេះផងដែរ។

លោកបន្តថា ថ្ងៃនេះយើងកំពុងពិចារណាយ៉ាងហ្មត់ចត់នូវគម្រោងមួយ ដែលអាចនឹងត្រូវធ្វើឡើងនៅឆ្នាំ២០៣៣ ដល់ឆ្នាំ២០៣៥ ដើម្បីចែកចាយ និងដំឡើងអង្គភាពថាមពលនៅលើផ្ទៃព្រះចន្ទ រួមជាមួយសហសេវិកចិនរបស់ពួកយើង។ ចំពោះបន្ទះផ្ទាំងសូឡាស្រូបពន្លឺព្រះអាទិត្យ នឹងមិនអាចផ្តល់ថាមពលអគ្គិសនីគ្រប់គ្រាន់សម្រាប់ការតាំងលំនៅនៅឋានព្រះចន្ទនាពេលអនាគតបាននោះទេ តែចំពោះថាមពលនុយក្លេអ៊ែរវិញអាចទៅរួច។ នេះគឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ វាគួរតែធ្វើឡើងដោយស្វ័យប្រវត្តិ ដោយមិនត្រូវការវត្តមានរបស់មនុស្ស។

ទោះបីជារុស្ស៊ីមានគម្រោងក្នុងការដំឡើងរោងចក្រថាមពលនុយក្លេអ៊ែរនៅលើឋានព្រះចន្ទដូច្នេះក៏ដោយ តែកាលពីឆ្នាំមុនយានអវកាស Luna-25 របស់រុស្ស៊ីបានបរាជ័យ ដ្បិតវាបានហោះចេញពីការគ្រប់គ្រង រួចបានធ្លាក់តែម្តង។

តែយ៉ាងណា ទីក្រុងមូស្គូបាននិយាយថា ខ្លួននឹងចាប់ផ្តើមបេសកកម្មទៅកាន់ភពព្រះចន្ទបន្ថែមទៀត ហើយបន្ទាប់មកស្វែងយល់់ពីលទ្ធភាពនៃបេសកម្មរួមរវាងរុស្ស៊ី និងចិន ដោយផ្អែកលើមូលដ្ឋានតាមចន្ទគតិ។ លើសពីនោះ ប្រទេសចិនបាននិយាយកាលពីខែមុនថា ខ្លួនមានបំណងដាក់អវកាសយានិកចិនដំបូងនៅលើឋានព្រះចន្ទ ត្រឹមឆ្នាំ២០៣០ ផងដែរ៕