មហាសេដ្ឋីអាមេរិកវ័យ ៩២ឆ្នាំ ភ្ជាប់ពាក្យជាលើកទី០៦ ក្រោយរកឃើញដៃគូជីវិតថ្មី

អន្តរជាតិ

មហាសេដ្ឋីអាមេរិក Rupert Murdoch អាយុ ៩២ឆ្នាំ បានប្រកាសភ្ជាប់ពាក្យជាលើកទី០៦ ជាមួយគូដណ្ដឹង Elena Zhukova អាយុ ៦៧ឆ្នាំ ដែលជាជីវវិទូជនជាតិរុស្ស៊ី ចូលនិវត្តមួយរូប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន New York Times។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបានបញ្ជាក់ថា ស្ថាបនិកក្រុមហ៊ុន Fox News បានទាក់ទងជាមួយអ្នកនាង Zhukova តាំងពីរដូវក្ដៅឆ្នាំមុន ពោលអ្នកទាំង ២ ទាក់ទងគ្នា ក្រោយលោក Murdoch ប្រកាសផ្ដាច់ពាក្យលើកទី០៥ កាលពីឆ្នាំមុន។

គូស្នេហ៍ថ្មីថ្មោងមួយគូនេះ គឺបានគិតគូរពីកម្មវិធីមង្គលការរួចស្រេចហើយ ដោយត្រៀមរៀបចំឡើងនាខែមិថុនាខាងមុខ ស្របពេលធៀបការ គឺបានប្រគល់ជូនភ្ញៀវជាបណ្ដើរៗ ខណៈកម្មវិធីមួយនេះ គ្រោងធ្វើឡើងនៅចម្ការទំពាំងបាយជូរ របស់មហាសេដ្ឋីអាមេរិក ដែលមានទីតាំងនៅរដ្ឋកាលីហ្វ័រញ៉ា។

សូមជម្រាបដែរថា មហាសេដ្ឋីអាមេរិក Rupert Murdoch ធ្លាប់បានរៀបការ ៤លើករូចហើយមកហើយ និងមានកូនៗចំនួន ៦នាក់ ហើយបច្ចុប្បន្ននេះ លោកមានទ្រព្យសម្បត្តិប្រហែល ១៩ពាន់លានដុល្លារ៕