ថៃរំពឹងសម្រេចគោលបំណងធំមួយ ជាមួយសហភាពអឺរ៉ុបនាឆ្នាំក្រោយ

អន្តរជាតិ

រដ្ឋាភិបាលថៃរំពឹងថា នឹងអាចសម្រេចនូវគោលបំណងធំមួយ គឺបញ្ចប់កិច្ចចរចាការធ្វើពាណិជ្ជកម្មសេរី ជាមួយសហភាពអឺរ៉ុប (EU) នៅក្នុងឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់ពីនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា កិច្ចចរចាពាណិជ្ជកម្មសេរី​រវាងថៃ និង EU ទើបចាប់ផ្ដើមឡើងវិញកាលពីឆ្នាំមុនប៉ុណ្ណោះ បន្ទាប់ពីត្រូវបានផ្អាកអស់រយៈពេលជិត​មួយទសវត្ស ពោលតាំងពីឆ្នាំ២០១៤ ក្រោយប្រទេសថៃមានការធ្វើរដ្ឋប្រហារ។

គួររំលឹកបន្តិចថា កាលពីឆ្នាំមុន ប្រទេសថៃបាននាំចេញទំនិញរហូតដល់ជិត ២២ពាន់លានដុល្លារ ទៅកាន់សហភាពអឺរ៉ុប រាប់បញ្ចូលទាំងគ្រឿងយន្ត ឧបករណ៍អេឡិចត្រូនិក និងគ្រឿងអលង្ការ​ជាដើម ដែលធ្វើឲ្យ EU ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី៤ របស់ប្រទេសថៃ៕