ក្រុមហ៊ុនអាមេរិកធំៗ គ្រោងបោះទុនវិនិយោគទឹកប្រាក់ជាង ១ពាន់លានដុល្លារ នៅហ្វីលីពីន

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការមួយ ទៅកាន់ទីក្រុងម៉ានីល កាលពីថ្ងៃចន្ទ ទី១១ ខែមីនាថា ក្រុមហ៊ុនអាមេរិកធំៗជាច្រើន គ្រោងនឹងប្រកាសពីផែនការវិនិយោគដែលមានចំនួនទឹកប្រាក់ ១ពាន់លានដុល្លារ ក្នុងប្រទេសហ្វីលីពីន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Gina បានបញ្ជាក់បន្ថែមទៀតថា ការវិនិយោគទាំងនេះ អាចត្រូវធ្វើឡើងនៅក្នុងវិស័យធំៗដូចជា ថាមពលពន្លឺព្រះអាទិត្យ យានយន្តអគ្គិសនី និងប្រព័ន្ធឌីជីថល ជាដើម ។

គួរឲ្យដឹងថា លោកស្រី Gina កំពុងស្ថិតនៅទីក្រុងម៉ានីល សម្រាប់បេសកកម្មដំណើរទស្សនកិច្ចផ្តោតទៅលើពាណិជ្ជកម្ម និងការវិនិយោគរយ:ពេលពីរថ្ងៃ ក្នុងនាមជាអ្នកតំណាងរបស់ប្រធានាធីបតី លោក ចូ បៃដិន។ ហើយក្នុងដំណើរនោះ ក៏មានការចូលរួមពីសំណាក់គណ:ប្រតិភូផ្សេងទៀត ដែលជាថ្នាក់ដឹកនាំមកពីក្រុមហ៊ុនធំៗដូចជា GreenFire Energy, Google Asia Pacific, Visa, United Airlines និង KKR ផងដែរ។

ជម្រាបជូនផងដែរថា ហ្វីលីពីន និង​អាមេរិក​ ត្រូវបានចាត់ទុកថាជា​សម្ព័ន្ធមិត្ត​ដ៏​យូរ​អង្វែង​មួយ ដោយចងភ្ជាប់ជាមួយនឹងសន្ធិសញ្ញា​ការពារ​ទៅវិញទៅមក ​ដែលមាន​អាយុកាល ៧៣ឆ្នាំមកហើយ ស្របពេលប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានព្យាយាមធ្វើឲ្យទំនាក់ទំនងនេះ កាន់តែមានភាពស៊ីជម្រៅលើសពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាមួយនឹងការរួមបញ្ចូលជាដៃគូសេដ្ឋកិច្ច បន្ថែមទៀត៕