មហាសេដ្ឋីអាមេរិក Larry Ellison សហស្ថាបនិកក្រុមហ៊ុន Oracle ទទួលបានលាភធំ ពោលទ្រព្យសម្បត្តិរបស់លោកកើនដល់ជិត ១៥ពាន់លានដុល្លារ ត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា នៅថ្ងៃទី១២ ខែមីនា តម្លៃភាគហ៊ុនក្រុមហ៊ុន Oracle មានការកើនឡើង ១០% ដែលធ្វើឲ្យកំណើនទ្រព្យសម្បត្តិរបស់មហាសេដ្ឋីម្នាក់នេះ កើន ១៤,៧ពាន់លានដុល្លារ រហូតដល់ ១៥៧,៧ពាន់លានដុល្លារ។
គួរជម្រាបដែរថា ក្រុមហ៊ុន Oracle គឺជាអ្នកផ្ដល់សេវាកម្មបច្ចេកវិទ្យាដ៏ធំមួយលើលោក ហើយបច្ចុប្បន្ននេះ ពួកគេកំពុងសំងំផលិត និងពង្រឹងបច្ចេកវិទ្យា AI ដើម្បីប្រជែងជាមួយក្រុមហ៊ុនខ្នាតយក្សដទៃទៀត៕