ក្រុមហ៊ុនយក្ស Alibaba Group មានបំណងចាយលុយប្រហែល ១,១ពាន់លានដុល្លារ វិនិយោគនៅប្រទេសកូរ៉េខាងត្បូង សម្រាប់រយៈពេល ៣ឆ្នាំ ដើម្បីសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូន និងពង្រីកអាជីវកម្មរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំហានដំបូង ក្រុមហ៊ុនមហាសេដ្ឋីចិន Jack Ma គ្រោងចាយលុយ ២០០លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញ និង ១០០លានដុល្លារទៀត ដើម្បីជួយដល់អាជីវកម្មខ្នាតតូច និងមធ្យម នៅកូរ៉េខាងត្បូង ក្នុងការលក់ផលិតផលរបស់ពួកគេទៅកាន់ទីផ្សារអន្តរជាតិ។
បើទោះជាមិនទាន់មានព័ត៌មានជាក់លាក់ក្ដី តែគេហទំព័រ Korea JoongAng Daily បានអះអាងថា មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញរបស់ Alibaba នឹងសាងសង់លើផ្ទៃដីដែលមានទំហំរហូតដល់ទៅ ១៨០ ០០០ម៉ែត្រការ៉េ ដែលនឹងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញធំបំផុតមួយនៅកូរ៉េខាងត្បូង៕