មហាសេដ្ឋីឥណ្ឌា Mukesh Ambani បានដកលុយពីហោប៉ៅ ៥១៧លានដុល្លារ ដើម្បីទិញភាគហ៊ុន ១៣% នៃក្រុមហ៊ុនទូរទស្សន៍ក្នុងស្រុកឈ្មោះថា Viacom18 ពីក្រុមហ៊ុនយក្ស Paramount Global។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន FT។
ការទិញយកភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយនៅឥណ្ឌា របស់កំពូលអ្នកមានរូបនេះ គឺកើតឡើងបន្ទាប់ពីក្រុមហ៊ុន Reliance Industries របស់លោក ប្រកាសសហការជាមួយក្រុមហ៊ុន Disney ក្នុងកិច្ចព្រមព្រៀងរួមបញ្ចូលគ្នា តម្លៃប្រហែល ៨,៥ពាន់លានដុល្លារ។
ជាមួយគ្នា ក្រោយការទិញយកនេះ ក្រុមហ៊ុនមហាសេដ្ឋីឥណ្ឌាបានក្លាយជាម្ចាស់ភាគហ៊ុនធំបំផុត នៅក្នុងក្រុមហ៊ុន Viacom18 ដោយបច្ចុប្បន្ននេះ ក្រុមហ៊ុន Reliance Industries មានចំណែករហូតដល់ ៧០% ឯណោះ នៅក្នុងក្រុមហ៊ុន Viacom18។
គួរជម្រាបដែរថា ក្រុមហ៊ុន Reliance Industries កំពុងតែពង្រីកខ្លួនកាន់តែធំ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា ដែលជាវិស័យអូសទាញវិនិយោគិនដ៏ច្រើនបំផុតមួយទូទាំងពិភពលោក៕