ក្រុមហ៊ុនខ្នាតយក្សកូរ៉េខាងត្បូង Samsung Electronics Co កំពុងរង់ចាំទទួលនូវកញ្ចប់ទឹកប្រាក់ប្រហែល ៦ពាន់លានដុល្លារ ពីរដ្ឋាភិបាលអាមេរិក ដើម្បីជួយដល់ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ ពង្រីកការសាងសង់រោងចក្រផលិតបន្ទះឈីបនៅរដ្ឋតិចសាស់។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា បច្ចុប្បន្ន ក្រុមហ៊ុន Samsung កំពុងសាងសង់រោងចក្រផលិតបន្ទះឈីបនៅទីក្រុង Taylor រដ្ឋតិចសាស់ ដែលមានតម្លៃប្រហែល ២៥ពាន់លានដុល្លារ ច្រើនជាងការព្យាករណ៍ទុកពីការចំណាយ ដែលមានត្រឹម ១៧ពាន់លានដុល្លារ។
គួររំលឹកបន្តិចថា ក្រៅតែពីក្រុមហ៊ុន Samsung ក៏នៅមានក្រុមហ៊ុនផលិតបន្ទះឈីបជាច្រើនទៀត ដែលកំពុងរង់ចាំកញ្ចប់ជំនួយពីរដ្ឋាភិបាលអាមេរិក ក្រោមកម្មវិធី CHIPS Act ដែលបង្កើតឡើងដោយរដ្ឋាភិបាលផ្ទាល់ ក្នុងគោលបំណងបង្កើនផលិតកម្មបន្ទះឈីបនៅអាមេរិក ប្រជែងជាមួយប្រទេសចិន៕