ប្រធានាធិបតីបារាំងប្រគល់មេដាយកិត្តិយសជាន់ខ្ពស់បំផុត ជូនមហាសេដ្ឋីមានដាច់គេលើលោក

អន្តរជាតិ

កាលពីថ្ងៃទី១៤ ខែមីនា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានធ្វើពិធីប្រគល់មេដាយកិត្តិយសជាន់ខ្ពស់បំផុតប្រចាំប្រទេស ជូនដល់លោក Bernard Arnault ប្រធានក្រុមហ៊ុន LVMH និងជាមហាសេដ្ឋីមានបំផុតលើលោក ដែលមានទ្រព្យសម្បត្តិជិត ២៣៨ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានបង្ហាញថា កម្មវិធីមួយនេះធ្វើឡើងនៅវិមានអេលីហ្សេ ក្រោមវត្តមានចូលរួមពីសំណាក់បុគ្គលល្បីៗដូចជា មហាសេដ្ឋី Elon Musk និងតារាចម្រៀង Beyonce ជាដើម។

គួររំលឹកបន្តិចថា មេដាយកិត្តិយសនៃប្រទេសបារាំង (Legion of Honour) គឺត្រូវបែងចែកជា ៥កម្រិត ដោយរាប់ចាប់ពីទាបទៅខ្ពស់មានដូចជា Knight, Officer, Commander, Grand Officer និង Grand Cross ដែលលោក Bernard Arnault ទើបនឹងទទួលបានថ្មីៗនេះ។

ជម្រាបជូនបន្ថែមថា ការប្រគល់ជូនមេដាយកិត្តិយស គឺសម្រាប់តែជនជាតិបារាំង ដែលមានស្នាដៃជួយដល់សេដ្ឋកិច្ចសង្គមជាតិ តួយ៉ាងប៉ុន្មានឆ្នាំចុងក្រោយ មហាសេដ្ឋី Bernard Arnault បានពង្រីកអាជីវកម្មរបស់ខ្លួនពាសពេញប្រទេសបារាំង និងសកលលោក ដែលវាបានជួយដល់លំហូរសេដ្ឋកិច្ចរបស់បារាំង ឲ្យកាន់តែធូរស្រាល ក៏ដូចជាបានជួយជំនួយសប្បុរសធម៌ ដល់សង្គមជាញឹកញាប់ផងដែរ៕