មេធំ Facebook ប្ដឹងអតីតបុគ្គលិកជាន់ខ្ពស់ម្នាក់ ពាក់ព័ន្ធនឹងករណីលួចព័ត៌មានក្រុមហ៊ុន

អន្តរជាតិ

កាលពីថ្ងៃទី១៣ ខែមីនា CEO ក្រុមហ៊ុន Facebook លោក Mark Zuckerberg បានធ្វើការដាក់​ពាក្យបណ្ដឹងទៅកាន់អតីតអនុប្រធានក្រុមហ៊ុន គឺលោក Diphinder Singh Khurana ជុំវិញការចោទប្រកាន់ថា បានលួចទិន្នន័យសំខាន់ពីក្រុមហ៊ុនជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា លោក Khurana បានលួចនូវ​ព័ត៌មានទាក់ទងនឹងបុគ្គលិកនៅក្រុមហ៊ុន Meta មួយចំនួន ដូចជាប្រាក់ខែ និងព័ត៌មានផ្ទៃក្នុង មុនចាកចេញពីក្រុមហ៊ុនមហាសេដ្ឋីអាមេរិក ទៅបើកក្រុមហ៊ុនផ្ទាល់ខ្លួនមួយ ដែលបច្ចុប្បន្ននេះ​ជាដៃគូប្រជែងជាមួយក្រុមហ៊ុន Meta។

លោក Khurana នៅខាងស្ដាំដៃបង្អស់

បន្ថែមពីនោះ បុគ្គលិក Meta ដែលត្រូវបានលួចព័ត៌មានមួយចំនួនធំ បានលាលែងពីក្រុមហ៊ុន ហើយងាកទៅធ្វើការជាមួយលោក Khurana វិញ ដែលធ្វើឲ្យមហាសេដ្ឋី Mark Zuckerberg ក្ដៅស្លឹកត្រចៀកជាខ្លាំង រហូតដល់ដាក់ពាក្យបណ្ដឹងបែបនេះ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Meta បានចេញសេចក្ដីថ្លែងការណ៍អះអាងថា អតីតអនុប្រធាន​ក្រុមហ៊ុនខាងលើ បានធ្វើខុសពីកិច្ចសន្យា ដោយលួចនូវព័ត៌មានសំខាន់ៗនៅក្នុងក្រុមហ៊ុនដូចជា ទិន្នន័យប្រាក់ខែបុគ្គលិក ព័ត៌មានទាក់ទងនឹងដៃគូរកស៊ីធំៗ ក៏ដូចជាទិន្នន័យទាក់ទងនឹង​បច្ចេកវិទ្យា AI ថែមទៀត។

សូមជម្រាបដែរថា សំណុំរឿងមួយនេះ ទំនងជះឥទ្ធិពលជាខ្លាំងដល់ក្រុមហ៊ុនរបស់លោក Khurana និងក្រុមហ៊ុន Meta ដ្បិតវាបានបង្ហាញពីភាពធូររលុងនៃច្បាប់របស់ក្រុមហ៊ុនខ្នាតយក្ស​មហាសេដ្ឋីអាមេរិក ដែលអាចធ្វើឲ្យប៉ះពាល់ដល់វិស័យបច្ចេកវិទ្យា ដែលកំពុងមានភាពប្រកួតប្រជែងខ្ពស់៕