អតីតភរិយាស្ថាបនិក Amazon ធ្វើសប្បុរសធម៌ បរិច្ចាគលុយជាង ៦០០លានដុល្លារ

អន្តរជាតិ

មហាសេដ្ឋី MacKenzie Scott អតីតភរិយាមហាសេដ្ឋី Jeff Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon បានធ្វើសប្បុរសធម៌ទ្រង់ទ្រាយធំមួយទៀត គឺបានបរិច្ចាគទឹកប្រាក់ ៦៤០លានដុល្លារ ទៅកាន់អង្គការសប្បុរសធម៌រាប់រយកន្លែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា អ្នកស្រី Scott បរិច្ចាគទឹកប្រាក់​តាមរយៈកម្មវិធី Yield Giving ដែលបង្កើតឡើងដោយក្រុមការងាររបស់គាត់ផ្ទាល់ ដើម្បីអាចឲ្យអង្គការ NGOs ផ្សេងៗ អាចដាក់ពាក្យស្នើសុំកញ្ចប់ទឹកប្រាក់ ក្នុងការជួយដល់ការងារមនុស្សធម៌។

កាលពីឆ្នាំមុន អ្នកស្រី Scott មានបំណងបរិច្ចាកទឹកប្រាក់ប្រមាណ ២៥០លានដុល្លារ ទៅកាន់អង្គការ ២៥០កន្លែង ក៏ប៉ុន្តែដោយសារទទួលបានពាក្យស្នើសុំច្រើន លោកស្រីក៏បង្កើន​ចំនួនទឹកប្រាក់ ដោយអង្គការចំនួន ២៧៩កន្លែង នឹងទទួលបានជំនួយ ២លានដុល្លារក្នុងមួយកន្លែង ខណៈ ៨២កន្លែងផ្សេងទៀត នឹងទទួលបាន ១លានដុល្លាររៀងៗខ្លួន។

សូមជម្រាបបន្ថែមថា ជានិច្ចកាល មហាសេដ្ឋី MacKenzie Scott តែងតែធ្វើការបរិច្ចាគទឹកប្រាក់​ទៅកាន់អង្គការសប្បុរសធម៌ មិនលស់ពេលប៉ុន្មានឡើយ ពោលកាលពីឆ្នាំទៅ លោកស្រីដកលុយពីហោប៉ៅប្រហែល ២ពាន់លានដុល្លារ ផ្ដល់ជំនួយទៅកាន់អង្គការច្រើនជាង ៣៦០កន្លែងឯណោះ៕