ផ្ទះលោកស្រី អ៊ុងសាន ស៊ូជី គ្មានអ្នកណាហ៊ានដេញថ្លៃទេ

អន្តរជាតិ

ផ្អែកតាមសារព័ត៌មាន Reuters បានរាយការណ៍មកថា គេពុំឃើញមានអ្នកដេញថ្លៃណាម្នាក់បង្ហាញវត្តមាន មកចូលរួមក្នុងកម្មវិធីដេញថ្លៃផ្ទះអតីតមេដឹកនាំកំពុងជាប់ពន្ធនាគារលោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានកំណត់តម្លៃចាប់ពី ៩០លានដុល្លារឡើងទៅនោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្ទះដែលមានតម្លៃប្រហែល ៩០លានដុល្លារមួយនេះ ត្រូវបានគេសាងសង់ឡើងនៅក្បែរមាត់បឹង Inye ស្ថិតក្នុងទីក្រុងយ៉ាំងហ្គោន ជាមួយនឹងទំហំផ្ទៃដីចំនួន ០,៧៨ហិចតា ខណៈដែលវាត្រូវបានប្រកាសដាក់លក់ដោយការដេញថ្លៃតាមសំណើរបស់តុលាការកំពូល បន្ទាប់ពីមានទំនាស់ផ្លូវច្បាប់អស់រយៈពេលជាច្រើនឆ្នាំរវាងលោកស្រី អ៊ុងសាន ស៊ូជី និងបងប្រុសបង្កើតឈ្មោះលោក អ៊ុងសាន អ៊ូ ។

គួរជម្រាបថា នៅអំឡុងឆ្នាំ១៩៤៧ រដ្ឋបានប្រគល់ដីដែលមានទំហំ ០,៧៨ហិចតា ទៅកាន់លោកស្រី ឃិន ជី ដែលជាម្តាយរបស់បុគ្គលទាំងពីរគឺលោកស្រី អ៊ុងសាន ស៊ូជី និងលោក អ៊ុងសាន អ៊ូ បន្ទាប់ពីប្តីរបស់គាត់លោកឧត្តមសេនីយ អ៊ុងសាន ត្រូវបានគេធ្វើឃាត។ ក្រោយមកទៀត អ្នកទាំងពីរតែងតែមានទំនាស់ជាច្រើនលើកច្រើនសារ ទាក់ទងនឹងរឿងរ៉ាវកេរ្តិ៍អាករណ៍មួយនេះ ហើយនៅទីបំផុតតុលាការកំពូលបានសម្រេចដាក់ញត្តិ ដើម្បីធ្វើការដេញថ្លៃលំនៅដ្ឋាននោះ ព្រមទាំងបែកចែកប្រាក់ដែលលក់បាន៕