Samsung រំពឹងទាញចំណូលបាន ១០០លានដុល្លារ ពីអាជីវកម្មវេចខ្ចប់បន្ទះឈីបរបស់ខ្លួន

អន្តរជាតិ

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Samsung Electronics លោក Kye-Hyun Kyung នៅថ្ងៃពុធ ទី២០ ខែមីនានេះ បាននិយាយថាក្រុមហ៊ុនរបស់ខ្លួន អាចនឹងទាញបានប្រាក់ចំណូលដល់ទៅ ១០០លានដុល្លារ ឬច្រើនជាងនេះទៅទៀត ពីអាជីវកម្មវេចខ្ចប់បន្ទះឈីបកម្រិតខ្ពស់របស់ខ្លួន នៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Samsung បានចាប់ផ្តើមបើកដំណើរការក្រុមហ៊ុនវេចខ្ចប់បន្ទះឈីបកម្រិតខ្ពស់របស់ខ្លួនជាលើកដំបូង កាលពីឆ្នាំមុន ស្របពេលលោក Kyung បានបង្ហាញក្តីរំពឹងទុកខ្ពស់ថាលទ្ធផលនៃការវិនិយោគរបស់ក្រុមហ៊ុន Samsung ទៅលើអាជីវកម្មថ្មីមួយនេះ អាចនឹងលេចចេញឡើងយ៉ាងពិតប្រាកដ ដោយរាប់ចាប់ពីឆមាសទីពីរនៃឆ្នាំ២០២៤ នេះទៅ។

​ទន្ទឹមនឹងនេះ ដោយថ្លែងក្នុង​អំឡុង​​កិច្ច​ប្រជុំ​ប្រចាំឆ្នាំ ជាមួយម្ចាស់ភាគហ៊ុនធំៗ​របស់ Samsung លោក ​ Kyung បានបញ្ជាក់បន្ថែមទៀតថា ក្នុងចំណោមអាជីវកម្មធំជាច្រើន អាជីវកម្មបន្ទះឈីបអង្គចងចាំរបស់ក្រុមហ៊ុន Samsung ហាក់ទទួលបានចំណែកប្រាក់ចំណេញច្រើនជាងគេ នៅឆ្នាំនេះ ខណ:ពេលចំណែកទីផ្សាររបស់ក្រុមហ៊ុន នៅក្នុងការផលិតបន្ទះឈីប DRAM ដែលប្រើប្រាក់ក្នុងឧបករណ៍បច្ចេកវិទ្យា បានឈានដល់ ៤៥,៥% គិតនៅក្នុងត្រីមាសទី៤ កាលពីឆ្នាំមុន។

លោក Kyung ក៏បានបន្ថែមទៀតផងដែរថាក្រុមហ៊ុន Samsung រំពឹងថានឹងទទួលបានលទ្ធផលជាក់ស្តែងក្នុងពេលឆាប់ៗនេះ ពីការផលិតផលបន្ទះឈីបអង្គចងចាំផ្សេងទៀត ដែលកំពុងត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់ក្នុងបច្ចេកវិទ្យា AI រួមទាំង compute express link (CXL) និងផលិតផលដំណើរការក្នុងអង្គចងចាំ (PIM) ៕